ភ្នំពេញ៖ យប់ម្សិលមិញនេះ ទូរទស្សន៍ហង្សមាស HDTV បានធ្វើការចាក់ផ្សាយរឿង រាជិនីភូមិគ្រឹះ ដូច ការសន្យាជាមួយមហាជនហើយ ហើយក្នុងនោះ យើងក៏មើលឃើញពីសន្ទុះក្នុងការគាំទ្រការ ចាក់ផ្សាយរឿងដ៏ល្បីមួយនេះយ៉ាងគគ្រឹកគគ្រេងពីបណ្ដាអ្នកគាំទ្រ និងមហាជនអ្នកទស្សនា តាមគេហដ្ឋានក៏ដូចជាតាមផេកផ្សាយផ្ទាល់ផ្លូវការ24ម៉ោងរបស់ហង្សមាសផងដែរ។

https://1.bp.blogspot.com/-a83vxSdKzt8/XhbilFqf9KI/AAAAAAAAKWE/hTVoQjaFxZILE4gPH0YT3hpdysnGOYn6wCLcBGAsYHQ/s1600/6.PNG វាហួសពីក្ដីរំពឹងមួយដ៏ខ្ពស់របស់អ្នកនាំរឿង និងអ្នកនិពន្ឋរឿង ដែលជាខ្សែភាពយន្តភាគដ៏ល្បីល្បាញ មិនបានធ្វើឲ្យបណ្ដាអ្នកគាំទ្រ ក៏ដូចជាអ្នកទស្សនាអស់សង្ឃឹមឡើយ ត្រឹមតែបន្ទាប់ពីចាក់ភាគដំបូង ការនិយាយពីមាត់មួយទៅមាត់មួយរបស់មហាជនបានធ្វើឲ្យរឿងភាគមួយនេះ កើនប្រជាប្រិយភាព ស្ទើស្មានមិនដល់។

លោក កៅ សីហា ដែលជាអ្នកដឹកនាំរឿងភាគដ៏ល្បីល្បាញមួយនេះ បានបរិយាយពីកត្តាជាច្រើន ដែលបានរុញច្រានរឿងភាគមួយនេះ ឲ្យមានអ្នកគាំទ្រច្រើន រង់ចាំដោយអន្ទះសារចង់ទស្សនា ជាទីបំផុតនោះថា ‘’កត្តារួមផ្សំជាច្រើនបានធ្វើឲ្យលោកសាងបានស្នាដៃដ៏ល្អឯកមួយនេះ រំលេចចេញជារូបរាងលើផ្ទាំងកញ្ចក់ទូរទស្សន៍ហង្សមាស ដែលមានអ្នកទស្សនាដ៏ច្រើនលើសលុប។ កត្តាជាច្រើនដែលរួមផ្សំគ្នា ដូចជាការសាមគ្គីភាពរបស់ក្រុមការងារ តាំងពីមុនរៀបចំចេញថត ពេលចេញថត និងពេលថតចប់ ការចូលរួមយ៉ាងសស្រាក់សស្រាំពីតារាសម្ដែងគ្រប់ផ្នែក មិនថាតារា សម្ដែងអាជីព ឬតារាចម្រៀងនោះឡើយ គឺពួកគាត់បានប្រឹងប្រែងយកចិត្តទុកដាក់លើការសម្ដែង និងប៉ារ៉ូល ហើយនឹងការចូលរួមពីក្រុមតុបតែងកាយ ម៉ូដសក់របស់តួអង្គគ្រប់ផ្នែកពេញផ្ទៃរឿង ទាំងមូល’’។ អ្នកដឹកនាំដ៏ឆ្នើមរូបនេះបានបន្តថា ‘’រាប់ចាប់ពីក្រុមការងារបញ្ចាំងពន្លឺ កាមេរ៉ាមែន ដែលបានចាប់ប្លង់ល្អៗ គ្រប់រូបភាព អ្នករកទីតាំង រកសំភារៈប្រើប្រាស់ក្នុងរឿង ដែលជាអ្វីមិនអាច រំលងបាន លើសពីនេះក៏បានចូលរួៗសហការពីបណ្ដាម្ចាស់ទីតាំងនីមួយៗដែលបានចូលរួមសហការ ផងដែរ’’។

អ្វីដែលមិនអាចរំលងបាន ហើយជាចំនុចដំបូងនៃការផលិតរឿងភាគមួយនេះ គឺស្នាដៃដ៏ល្អឥតខ្ចោះ ក្នុងការចងក្រង សាច់រឿង តាក់តែងឲ្យក្លាយជាប៉ារ៉ូលអត្ថបទរឿងទាំងមូលបាន នោះគឺកវីនិពន្ធ យូ សុភា។ កវីនិពន្ធ យូ សុភា គឺជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែក អក្សរសាស្ត្រខ្មែរ ហើយក៏ជាកវីនិពន្ធដែលទទួលបានពានរង្វាន់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ផងដែរ។ ស្នាដៃដ៏វិសេសវិសាលមួយនេះ កើតឡើងពីការចងក្រង ផ្ទាល់ពីកវីនិពន្ធ យូ សុភា សុទ្ឋសាធ ដែលមានមិនលារចម្លងឆ្អឹងរឿងពីរឿងនរទេសណាមួយឡើយ។ លោកយូ សុភា បាន អះអាងថា លោកធានាក្នុងការទស្សនាជាមួយផ្ទាំងទស្សនីយភាពមួយនេះដែលមហាជនខ្មែរមិនដែល ពើបប្រទះភ្នែកកន្លងមកនោះឡើយ។

https://1.bp.blogspot.com/-PCRR4UJ5ROo/XhbilL4cWHI/AAAAAAAAKWI/lhUTMdrcpF0GLA1lvVHfvJbIT87nJNsHwCLcBGAsYHQ/s1600/%25E1%259F%25A1.PNGជាការពិតពាក្យចាស់លោកពោលថា ភាពដដែលៗជាសត្រូវនៃកែវភ្នែក! ដូចនេះ រឿងរាជិនីភូមិគ្រឹះ គឺជាវណ្ណកម្មដ៏ថ្មីស្រឡាងដែលប្រសូតចេញពីការរួមគំនិតគ្នាក្នុងការតាក់តែងនិពន្ឋរឿងពីលោកកវីយូ សុភា និងការដឹកនាំរឿងដ៏ឆ្នើមពីលោក កៅ សីហា ដែលជាអ្នកដឹកនាំរឿងល្បីឈ្មោះជួរមុខមួយរូប របស់ផលិតកម្មហង្សមាស និងរស្មីហង្សមាស។

សូមទស្សនាវីដេអូ​ខាងក្រោម៖

https://www.facebook.com/HMKhmerDrama/videos/805877239869157/?t=1

https://www.facebook.com/HMKhmerDrama/videos/1013720602318428/?t=3