ភ្នំពេញ៖​ ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០៖ ដើម្បីអបអរ និងបើកទំព័រឆ្នាំថ្មីនៃផលិតផល សាមសុង ដែលមានការគាំទ្រយ៉ាងច្រើនលើសលុបក៏ដូចជាការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាថ្មីចុងក្រោយដ៏អស្ចារ្យរបស់ខ្លួន ក្រុមហ៊ុន សាមសុង បានប្រារព្ធពិធីជួបជុំយ៉ាងឱឡារិកជាមួយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយ និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ទូទាំងប្រទេសដែលស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយជាទីបំផុតមិនអាចបំភ្លេចបាននៅ សណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់។

https://1.bp.blogspot.com/-dxetFFsSur0/XhbatJbPAVI/AAAAAAAAKVA/NmuHHigrk_ABzsWUHeM0RsnudvNtExrdgCLcBGAsYHQ/s1600/_MG_4294.CR2គួរបញ្ជាក់ថាគោលបំណងចម្បងក្នុងការបង្កើតកម្មវិធីជួបជុំនេះឡើងគឺដើម្បីថ្លែងអំណរគុណដល់អាជីវករលក់ដុំ លក់រាយទាំងអស់ដែលបានគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចរបស់សាមសុង ក៏ដូចជាអបអរសាទរឆ្នាំថ្មីផងដែរ។

https://1.bp.blogspot.com/-BsdZDY2BtcE/Xhbau6T4wUI/AAAAAAAAKVI/8uzt8Aw1n9sJXLkRpawdDqaF2NKC0HFzQCLcBGAsYHQ/s1600/_MG_4300.JPGក្នុងកម្មវិធីជប់លៀងនេះក្រៅពីការទទួលទានអាហារពេលល្ងាចដ៏មានឱជារសក្រុមហ៊ុនសាមសុង ក៏បានដាក់បង្ហាញនូវគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗជំនាន់ចុងក្រោយជាច្រើនម៉ូឌែលដែលកំពុងពេញនិយម និងទទួលបានការគាំទ្រខ្លាំងបំផុតនៅលើទីផ្សារក្នុងប្រទេសកម្ពុជាដែលក្នុងនោះរួមមានដូចជា៖ កំពូលទូរទស្សន៍ឆ្លាតវៃបំផុត Samsung QLED 8K ,ម៉ាស៊ីនត្រជាក់, ទូទឹកកក, ម៉ាស៊ីនបោកសម្លៀកបំពាក់ផងដែរ។

https://1.bp.blogspot.com/-H261Jwg7A0c/XhbaFrZgeYI/AAAAAAAAKUE/ibPqft22MG8haHPDB6eOmP5F1HvvqmiewCLcBGAsYHQ/s1600/_MG_4246.JPGhttps://1.bp.blogspot.com/-AjttC0SKtWE/XhbaJlPqSDI/AAAAAAAAKUQ/kPoNm1_v9Fc11vZMd2u6wEAPPcSjmerXQCLcBGAsYHQ/s1600/_MG_4252.JPG

ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យ និងសប្បាយរីករាយនេះ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំកម្ពុជា បានមានប្រសាសន៍ និងថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសទាំងអស់ ដែលបានខិតខំលក់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចក្រុមហ៊ុនសាមសុង និងធ្វើឱ្យគ្រប់ផលិតផល សាមសុង ឈរក្នុងលេខរៀងលំដាប់លេខ 1 នៅលើទីផ្សារ និងស្ថិតក្នុងដួងចិត្តអតិថិជនទាំងអស់! ភាពជោគជ័យនៅថ្ងៃនេះគឺជាសមិទ្ធិផលដ៏អស្ចារ្យរួមរបស់យើងទាំងអស់គ្នាដែលបានដើរលើមាគ៌ា និងចក្ខុវិស័យដ៏ត្រឹមត្រូវជាមួយនឹងការតស៊ូ និងភាពស្មោះត្រង់របស់យើងទាំងអស់គ្នា។

https://1.bp.blogspot.com/-C8fh6zjZEdI/XhbaLVw8RaI/AAAAAAAAKUY/ZasFhueJJWo7I3wgTfRrdtyVAl-1GcqhgCLcBGAsYHQ/s1600/_MG_4284.JPGhttps://1.bp.blogspot.com/-xRqUS0eZMpY/XhbaOSGNEQI/AAAAAAAAKUc/LKEJj9bHJfgtXv7yjbyTFOGcfgbp0LntQCLcBGAsYHQ/s1600/_MG_4287.JPG ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាបន្តផ្តល់ជូនផលិតផលថ្មីៗជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសៗដើម្បីជាប្រយោជន៍ និងជាកាដូដ៏ពិសេសក្នុងឆ្នាំថ្មីសម្រាប់អាជីវករ និងអតិថិជនទាំងអស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាទាំងមូល។

https://1.bp.blogspot.com/-xS97Mx6h55U/XhbalIgMy3I/AAAAAAAAKU4/JZh0Odij5AAVh0scZsC9IQy5A8iLRzdUACLcBGAsYHQ/s1600/_MG_4299.JPG ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថាអតិថិជន ព្រមទាំងអាជីវករទាំងអស់នឹងនៅតែជឿជាក់គាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀតដើម្បីភាពរីកចម្រើន និងភាពសុខដមរមនាទាំងអស់គ្នាជានិរន្តរ៍ ៕

https://1.bp.blogspot.com/-ehkZXu9Dgr0/XhbaFgPC3LI/AAAAAAAAKUI/-CqGGLlI-fokHn1JMvbTgp-wVVY7EzK6wCLcBGAsYHQ/s1600/_MG_4239.JPG

https://1.bp.blogspot.com/-w9zyqNm0uy0/XhbaKu8J0oI/AAAAAAAAKUU/zLAoZh7ujyILbfgwC0iNl2O9XQ2KHlhOQCLcBGAsYHQ/s1600/_MG_4254.JPG