ខេត្តឧត្តរមានជ័យ៖ មនុស្សវិកលចរិកម្នាក់ បានយកដំបងឈើច្រត់ធ្វើអំពីឈើគ្រញូង ទៅវាយបុរសវ័យចំណាស់ម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិចំបក់ សង្កាត់សំរោង ក្រុងសំរោង ។
ជនរងគ្រោះឈ្មោះ អាន អ៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។


មុនពេលកើតហេតុ នៅសុខៗ ស្រាប់តែជនសង្ស័យជាមនុស្សវិកលចរិក បានយកដំបងឈើច្រត់ធ្វើអំពីឈើគ្រញូង ទៅវាយជនរងគ្រោះ ឲ្យបែកក្បាលជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងកងរាជអាវុធហត្ថក្រុងសំរោង ចាប់ខ្លួនយកទៅសួរនាំនៅមូលដ្ឋាអាវុធហត្ថក្រុងសំរោង និងកសាងសំណុំរឿងតាមនីតិវិធី៕