រាជធានីភ្នំពេញ៖ ជាងបាញ់ថ្នាំឈើម្នាក់មានផ្ទុកសារធាតុញៀន បានវាយជាងជួសជុលទូរស័ព្ទម្នាក់ឲ្យបែកក្បាលហូរឈាម ត្រង់ចំហៀងខាងស្តាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២៤ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។


ជនសង្ស័យឈ្មោះ គង់ រ័ត្នធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៤ ផ្លូវលំ ក្នុងភូមិសង្កាត់ខាងលើ ព្រែកតាគង់ មុខរបរ ជាងបាញ់ថ្នាំឈើ (មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ឆែ ភារុណ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៤ ផ្លូវលំ ភូមិជាមួយគ្នា មុខរបរ ជាងជួសជុលទូរស័ព្ទ (របួសក្បាលចំហៀងខាងស្តាំ) ។
ក្រោយពេលកើតហេតុ ជនសង្ស័យឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕