ខេត្តពោធិ៍សាត់៖ យុវជនម្នាក់កំពុងធ្វើសកម្មភាពឱប.ថើប.ច្របាច់នារីម្នាក់ លុះអ្នករស់នៅក្បែរខាងមកឃើញទាន់ ដែរជាប្ដឹងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ឲ្យឃាត់ខ្លួនយុវជនម្នាក់នោះពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង១ និង៣៥នាទី រសៀលថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ។
ជនសង្ស័យឈ្មោះ ខន ង៉ែត ហៅកេត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយការឃាត់ខ្លួនសង្ស័យរូបនេះ បន្ទាប់ទទួលបណ្ដឹង ។


សមត្ថកិច្ចបញ្ជាក់ថា ក្នុងពាក្យបណ្ដឹងរបស់នារីរងគ្រោះ បានបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ ជនសង្ស័យឈ្មោះ ខន ង៉ែត ហៅកេត បានដើរចូលផ្ទះនាង ហើយបានធ្វើសកម្មភាពឱប.ថើប.ច្របាច់ លុះអ្នករស់នៅក្បែរខាងមកឃើញទាន់ ដែរជាប្ដឹងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ឲ្យឃាត់ខ្លួនយុវជនម្នាក់នោះពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅវិញ៕