រាជធានីភ្នំពេញ៖ លោក នុត ពុធដារ៉ា អតីតអភិបាលខណ្ឌដង្កោ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំង ជាអភិបាលរង ខេត្តក្រចេះជាផ្លូវការ ក្រោយពីចប់អាណត្តិទី២របស់លោកនៅក្នុងខណ្ឌដង្កោ។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ កន្លង ។


សូមជំរាបថា កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខណ្ឌដង្កោ មានរៀបចំពិធីប្រកាសផ្លាស់ប្ដូរអភិបាលខណ្ឌថ្មី ដោយលោកស្រី គឹម ញឹប អភិបាលរងជំនួសលោក នុត ពុធដារ៉ា ដែលត្រូវចប់អាណត្តិទី២ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអ្នកពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។ នៅក្នុងពិធីនោះ ក៏មានការប្រកាសតែងតាំងអភិបាលរងខណ្ឌម្នាក់ផងដែរ គឺលោក ទុយ ច័ន្ទ៕