យោងតាមគណនីហ្វេសប៊ុក លោកផែង វណ្ណៈ ដែលបានបង្ហោះ រូបភាពចំនួន៥សន្លឹក ដោយភ្ជាប់ជាមួយនឹងសំណេរ « ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ ជាប់ផ្លូវជាតិលេខ២ លោកសារុន វិថូរ៉ាត់ ដែលគេស្គាល់ថា ជាកូនប្រុសលោកច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ បានចាប់ និងវាយបុរសម្នាក់ដោយចោទថា បានចូលទៅអុកឡុក និងទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់នារី ។


ទង្វើរបស់ថៅកែរូបនេះគឺជាបទល្មើសហិង្សាដោយចេតនាដែលត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ ។ បើបុរសរូបនោះបានប្រព្រឹត្តនូវទង្វើណាមួយល្មើសច្បាប់ ថៅកែស្ថានីយ៍ប្រេងគួរតែប្ដឹងនគរបាល ឬចាប់ខ្លួនបុរសនោះ ប្រគល់មកអោយនគរបាលចាត់ការតាមច្បាប់ មិនមែនចាប់បុរសនោះវាយតាមកំហឹងខ្លួននោះទេ» ៕