ខេត្តបាត់ដំបង៖ អ្នកគ្រូបង្រៀនវ័យក្មេងម្នាក់ នៅបឋមសិក្សាភូមិអំពិលលើ ត្រូវបានពលរដ្ឋប្រទះឃើញសព ដេកស្លាប់ផ្កាប់មុខយ៉ាងអាណោចអាធ័ម សង្ស័យករណីរំលោភសម្លាប់ ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត បង្កឲ្យភា្ញក់ផ្អើល វេលាម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ។
នារីរងគ្រោះឈ្មោះ អូន ចន្ថា មានកូន១ ជាគ្រូបង្រៀន បឋមសិក្សាភូមិអំពិលលើ មានប្ដីឈ្មោះ ណាង ទីលំនៅភូមិបឹងរុន ឃុំសំឡូត។


ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីវេលាម៉ោង ១១ព្រឹក ក្រោយពេញពីបង្រៀនសិស្ស នារីរងគ្រោះ បានបាត់ខ្លួនរហូត លុះដល់វេលាកើតហេតុ ទើបមានអ្នកប្រទះឃើញសពនារីរងគ្រោះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះពិនិត្យធ្វើកោសល្យវិច័យសាកសព ដោយសមត្ថកិច្ចដាក់ការសង្ស័យជាករណីឃាតកម្ម រំលោភសម្លាប់ ហើយពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែកមុខសញ្ញាជនដៃដល់ ដើម្បីចាត់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់ ។ ចំណែក សពនារីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕