រាជធានីភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា បានចុះបង្រ្កាបទីតាំងជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្ស៦នាក់ ក្នុងនោះមានលោកប៉ូលិសម្នាក់ និងទាហានម្នាក់ ព្រមទាំងវត្ថុតាងមួយចំនួន កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។


ជនសង្ស័យញៀនល្បែងជល់មាន់ទាំង៦នាក់នោះ រួមមាន៖ ឈ្មោះ ចាន់ រិទ្ធ អាយុ៣១ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ,ទី២ ឈ្មោះ គិត តាង អាយុ ៥៧ឆ្នាំ មុខរបរមន្រ្តីនគរបាល មានទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ, ទី៣ឈ្មោះ ហុក រតនា អាយុ ៤៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ, ទី៤ឈ្មោះ យូ សុផល្លា អាយុ ៣៧ឆ្នាំ មុខរបររត់ម៉ូតូ ទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ, ទី៥ឈ្មោះ នៅ ចំណាប់ អាយុ ៥០ឆ្នាំ មុខរបរយោធា ទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងទីឈ្មោះ ធុយ សំណាង អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិត្រពាំងកណ្តុល ឃុំចក ស្រុកអូររាំង ខេត្តត្បូងឃ្មុំ ។


វត្ថុតាងតាងបានដកហូតរួមមាន៖ ម៉ូតូ ៨គ្រឿង ,មាន់ ២ក្បាល ,ជញ្ជីងថ្លឹងមាន់១ ,បង់រំខ្នាយចំនួន ២ដុំ ។
ជនសង្ស័យញៀនល្បែងជល់មាន់ទាំង៦នាក់ ត្រូវបានកម្លាំងកងរាជអាហត្ថខណ្ឌជ្រោយចង្វារ អប់រំណែនាំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ៕