ខេត្តសៀមរាប ៖ រថយន្តតាក់ស៊ី ម៉ាកស៊ីណាមួយគ្រឿងបើកលឿនដូចហោះ ទៅបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលឲ្យស្លាប់នៅកន្លែង ភ្លាមៗនោះក៏មានរថយន្តធុនតូចមួយគ្រឿងទៀតបានបើកមកបុកគូថរថយន្តម៉ាកស៊ីណានោះថែមមួយជាន់ទៀត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ។
បុរសរងគ្រោះឈ្មោះ ងឿន រិន អាយុ៣៦ឆ្នាំ រស់នៅភូមិសូនសារ ឃុំយាង ស្រុកពួក។


មុនពេលកើតហេតុ គេឃើញរថយន្តតាក់ស៊ីមួយគ្រឿងម៉ាកស៊ីណា ពណ៏មាស ពាក់ស្លាកលេខ២AB ៤០៩៦ បើកបរដោយ ជនមិនស្គាល់មុខ ក្នុងទិសដៅពីទិសកើត ទៅទិសលិច ។ លុះមកដល់កន្លែងកើតហេតុ បានបុកម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៏ខ្មៅ ពាក់ស្លាកលេខសៀមរាប១K៨២៣៩ របស់ជនរងគ្រោះពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ខណៈនោះដែរ ក៏មានរថយន្តធុនតូចមួយគ្រឿងទៀត ពាក់ស្លាកលេខសៀមរាប ២B ៩៥៩៤ បើកបរដោយឈ្មោះ ធីវ សុធិន ភេទប្រុស អាយុ២៤ឆ្នាំ បានបើកមកបុកគូថរថយន្តតាក់ស៊ីម៉ាកស៊ីណានោះបន្ថែមទៀត ផងដែរ ៕

បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររូបគាត់ជិះម៉ូតូហើយបុកជាមួយរថយន្ត
តាក់ស៊ី ក្រោយពីកើតហេតុម្ចាស់រថយន្តតាក់ស៊ីបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ប៉ុន្តែចៃដន្យនោះទៀតក៏មានរថយន្តមួយគ្រឿងផ្សេងទៀត ក៏មកបុកគូថរថយន្តតាក់ស៊ីដែលបុកមនុស្សស្លាប់ថែមទៀតផង។
បុរសរងគ្រោះឈ្មោះ ងឿន រិន អាយុ៣៦ឆ្នាំ រស់នៅភូមិសូនសារ ឃុំយាង ស្រុកពួក ខេត្តសៀមរាប ដោយរូបគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៏ខ្មៅ ពាក់ស្លាកលេខសៀមរាប១K៨២៣៩ ។


មុនពេលកើតហេតុរថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៏មាស ពាក់ស្លាកលេខ២AB ៤០៩៦ បើកបរដោយ ជនមិនស្គាល់មុខពីទិសកើតទៅទិសលិច ហើយបានបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្តាលអោយ ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ។ខណៈនោះក៏មានរថយន្តធុនតូចមួយគ្រឿងទៀត ពាក់ស្លាកលេខសៀមរាប ២B ៩៥៩៤ បើកបរដោយឈ្មោះ ធីវ សុធិន ភេទប្រុស អាយុ២៤ឆ្នាំ បានបើកមកពីក្រោយកបុកគូថរថយន្តទី១ដែលបុកមនុស្សស្លាប់ថែមទៀតផង ៕