រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩បានបង្កឲ្យមានមនុស្សស្លាប់ ១នាក់ និង បាន បង្កឲ្យមានអ្នករងរបួសធ្ងន់ – ស្រាល១១ នាក់ ( ស្រី ២ នាក់ ) ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្ស ស្លាប់ និង របួស សរុប១២ នាក់នៅថ្ងៃទី ១៥ ខែធ្នូ គឺ កើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច៩លើក ៕