រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា តាមរយៈការតាមស្ថានភាពធាតុអាកាសជាប់បន្តសង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់បាននឹងកំពុងរំកិលទៅលើ និងមានឥទ្ធិពលខ្សោយលើកម្ពុជា ។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានលក្ខណៈដូចសខាងក្រោម៖
១- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ២០-២២ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C ។
២-បណ្តាខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី២៣-២៥ °C និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C ។
អាស្រ័យដូចស្ថានភាពធាតុអាកាសជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕