បរទេស៖ ថ្មីៗនេះគេហទំព័រladbible.com បានចុះផ្សាយហេតុការណ៏ដ៏រន្ធត់មួយបានកើតឡើងនៅចំពោះមុខភ្ញៀវទេសចរណ៏ដែលទៅទស្សនាក្នុងសួនការ៉ាជីហ្សូហ្គូ ក្នុងស្រុកការ៉ាជី ប្រទេសប៉ាគីស្ថាន។ ក្នុងអំឡុងពេលដែលភ្ញៀវកំពុងតែទស្សនាស្រាប់តែពួកគេបានឃើញរូបភាពរន្ធត់ ដោយសត្វតោបានហក់ទៅខាំដៃបុរសជាបុគ្គលិកមើលថែសត្វរហូតទាល់តែហូរឈាមពេញដៃ ខណៈពេលកំពុងតែដាក់ចំនីដល់ពួកវា។

https://1.bp.blogspot.com/-VYDUer-kTWU/XfS5dqM1MMI/AAAAAAAAI4o/G2RwklLIg9EV-EaB9wcliaAn7Rhmrm90wCLcBGAsYHQ/s1600/fdfsf.JPG បុរសដែលជាជនរងគ្រោះមានឈ្មោះ Mr.Piratika ជាបុគ្គលិកធ្វើការនៅសួនសត្វ មុខងារមើលថែ ឲ្យចំណីសត្វតោ និងសត្វខ្លា ហើយក្នុងថ្ងៃដែលកើតហេតុគាត់បានដើរដាក់ចំណីឲ្យពួកវាដូចសព្វដង ស្រាប់តែពេលនោះមិនដឹងយ៉ាងម៉េចមានសត្វតោមួយក្បាលហក់ត្របាក់ខាំដៃគាត់ជាប់តែម្ដង ជាហេតុធ្វើឲ្យរូបគាត់មានការឈឺចាប់បំផុត។ ខណៈពេលនោះដែលពុំមាននរណាម្នាក់ហ៊ានចូលទៅជួយគាត់ឡើយ ក្រុមភ្ញៀវទេសចរណ៏បានត្រឹមតែឈរទះដៃ នឹងស្រែកឲ្យមានផ្អើលតែប៉ុណ្ណោះ នៅទីបំផុតវាក៏ព្រមលែងដៃគាត់ចេញ។

https://1.bp.blogspot.com/-fIKU2ZFdOjA/XfS5dq2Cu3I/AAAAAAAAI4s/2HeZ47EkAs41kdf5DVG1LN57BronKZlGgCLcBGAsYHQ/s1600/fsfsfd.JPG លោកប្រធានសួនសត្វបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះជាបន្ទាន់ ចំណែកមូលហេតុដែលធ្វើឲ្យសត្វតោខាំដៃរបស់គាត់នោះ ព្រោះតែគាត់ឲ្យចំណីវាខុសបច្ចេកទេស គាត់បានដាក់នៅចំនុចដែលខុសពីការកំណត់របស់សួនសត្វ ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

https://youtu.be/voo5jplTPJI?t=2