រាជធានីភ្នំពេញ ៖ យុវតីវ័យក្មេងស្រស់ស្អាតម្នាក់ បានរត់ចេញពីផ្ទះអស់រយៈពេល១០ថ្ងៃមកហើយ ព្រោះតែខឹងជាមួយនឹងបងស្រីបន្តិចបន្តួច ដោយមិនដឹងជាទីដល់កន្លែងណា ឬសុខទុក្ខយ៉ាងណា ធ្វើឲ្យក្រុមគ្រួសារមានការបារម្ភពីសុវត្ថិភាពជាខ្លាំង។


យុវតីដែលរត់ចេញពីផ្ទះនេះ មានឈ្មោះយឿន យ៉ាន អាយុ១៩ឆ្នាំ កម្ពស់ ១.៦០cm មា នទីលំនៅ ភូមិសាវាំង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ នាងបានបាត់ខ្លួនផ្ទះ តាំងនៅវេលាម៉ោង៧ និង២០នាទីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដោយសារខឹងបងស្រី។


ពេលនេះ ក្រុមគ្រួសារបារម្ភពីសុត្ថិភាពនាងជាខ្លាំងមិនដឹងជាទៅស្នាក់នៅទីកន្លែងណា ហើយទៅជាមួយអ្នកណាឡើយ ខ្លាចតែនាងជួបជនខិលខូចល្បួងយកទៅធ្វើបាប។
បើបងប្អូនណាបានឃើញប្អូនស្រីដូចភិនភាគតាមរូបថតខាងលើ សូមជួយទាក់ទងមកតាមរយៈលេខទូរស័ព្ទ០៩៦ ៦១៥១ ២១៥ ៕