ខេត្តស្វាយរៀង៖ បុរសម្នាក់កំពុងធ្វើម្លុងឲ្យត្រីចូលនៅមាត់ត្រពាំង ខណ:នោះស្រាប់តែជនសង្ស័យជនជាតិវៀតណាមម្នាក់ បានបើកត្រាក់ទ័រទៅព្យួរដី មិនបានឃើញជនរងគ្រោះ ក៍ថយមកកិន លុះឡើងមកវិញ ទើបឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទឹកត្រពាំងមួយ ស្ថិតនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ។


ជនរងគ្រោះឈ្មោះ ផៃ ផាត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំខាងលើ។
ជនសង្ស័យឈ្មោះ ង្វៀង ជីតាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិតាំងចូវ ឃុំតាំងងរ ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម។
មុនពេលកើតហេតុ ជនរងគ្រោះកំពុងធ្វើម្លុងឲ្យត្រីចូលនៅមាត់ត្រពាំង ពេលនោះជនសង្ស័យបានបើកត្រាក់ទ័រទៅព្យួរដី ហើយក៏ថយទៅក្នុងមាត់បឹង ដោយមិនឃើញរងគ្រោះទេ លុះឡើងមកវិញ ក៏ឃើញជនរងគ្រោះត្រូវត្រាក់ទ័រកិនស្លាប់បាត់ទៅហើយ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕