ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនារីម្នាក់ រហូតបានសម្រេច លុះព្រឹកឡើងនារីរងគ្រោះទៅដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកទៅចាត់ការតាមផ្លូវច្បាប់។ ករណីរំលោភសេពសន្ថវៈនេះ បាននៅវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង។


ជនសង្ស័យឈ្មោះ នៅ នី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំណែកនារីរងគ្រោះឈ្មោះ ប៉.ស.ឡ អាយុ ២៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។
នារីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា កាលពីយប់កើតហេតុ ខណៈដែលនាងកំពុងដេកលង់លក់ ស្រាប់តែជនសង្ស័យបានឡើងមកធ្វើសកម្មភាពចាប់រំលោភនាងទាំងកម្រោលរហូតបានសម្រេច រួចគេចខ្លួនបាត់ស្រមោល។ លុះដល់វេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ទើបនាងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីមានពាក់បណ្តឹងរបស់នាងរងគ្រោះកម្លាំងសមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕