ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លោកផែង វណ្ណៈ ជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងសកម្ម ដែលតែងតែចេញមុខជួយរកយុត្តិធម៌ដល់ជនស្លូតត្រង់ដែលត្រូវគេធ្វើបាប និងជាអ្នកធ្វើមនុស្សធម៌មួយរូប បាននាំយកថវិកាចំនួន២០០ ដុល្លារ មកជូនកុមាររងគ្រោះឈ្មោះ ម៉ុង ស្រីនិច អាយុ ១១ឆ្នាំ ដែលឈ្មោះ ប៊ិន ប៊ន ចាប់រំលោភ ចំនួន ៥ ដង នៅ ភូមិ តាពេជ្រត្បូង ឃុំរ័ក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។


លោកផែង វណ្ណៈ បានបង្ហោះហ្វេសប៊ុក ភ្ជាប់ជាមួយនឹងសំណេរ« នៅព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១៩ ខ្ញុំបាននាំយកថវិកាចំនួន២០០ដុល្លារ មកជូនកុមាររងគ្រោះឈ្មោះ ម៉ុង ស្រីនិច អាយុ១១ឆ្នាំ ដែលឈ្មោះប៊ិន ប៊ន ចាប់រំលោភចំនួន៥ដង នៅភូមិតាពេជ្រត្បូង ឃុំរ័ក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ពេលនេះជនល្មើសត្រូវបានចាប់ខ្លួនមកវិញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រៃវែង ចាត់ការបន្តតាមច្បាប់ ។
កុមារីរងគ្រោះត្រូវបានគ្រូពេទ្យរកឃើញថាមានដាច់កេរ្តិ៍ភេទច្រើន ដែលការរកឃើញរបស់គ្រូពេទ្យនេះគឺជាភស្តុតាងដែលអាចដាក់បន្ទុកលេីជនសង្ស័យបាន ។


កុមារីរងគ្រោះមាន ឪពុកឈ្មោះ យី សាមន អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ម្ដាយឈ្មោះនួន មៀង អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ។ ឪពុកម្ដាយមិនដែលនៅផ្ទះទេ ដោយតែភាពក្រីក្របានចេញទៅធ្វើកម្មករសំណង់ទាំងប្ដី ទាំងប្រពន្ធ ដោយទុកកូនតូចៗ៣ នាក់ អោយជីដូនចាស់ជរាជួយមើលថែ ។
បើមានបងប្អូនអាណិតចង់ជួយឧបត្ថម្ភ កុមារីរងគ្រោះខាងលើអាចទាក់ទងទៅម្ដាយ កុមារីរងគ្រោះ លេខ ០៨៨ ៤៣៦៦ ៧៤៩ សូមអរគុណ»៕