រាជធានីភ្នំពេញ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញ ដេកប្រកាច់បែកពពុះមាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១យប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ពេលនោះ ពលរដ្ឋបានទាក់ទងទៅមន្ទីរពេទ្យឯកជន លុះពេលរថយន្តពេទ្យមកដល់ ឃើញជនរងគ្រោះជាជនក្រីក្រស្លៀកពាក់ខោមិនខោអាវមិនអាវ ស្រាប់តែបត់ក្បាលរថយន្តបើកត្រឡប់ទៅបាត់ មិនខ្ចីដឹកជនរងគ្រោះឡើយ ធ្វើឲ្យពលរដ្ឋគក់ទ្រូងហួសចិត្តគ្រប់គ្នា។


ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុជាង៣០ឆ្នាំ ។ ជាជនអនាថា គ្មានផ្ទះសម្បែងច្បាស់លាស់ ហើយក៏មិនដឹងមានសាច់ញាតិនៅទីណាដែរ។ លុះដល់វេលាកើតហេតុ ស្រាប់តែឃើញជនរងគ្រោះដេកប្រកាច់បែកពពុះមាត់ ។ ឃើញសភាពគ្រោះថ្នាក់បែកនេះ ពលរដ្ឋបានទាក់ទងទៅមន្ទីរពេទ្យឯកជន លុះបន្តិចក្រោយមក ក៏មានរថយន្តសង្គ្រោះបើកមកភ្លាមៗទាន់ដូចចិត្ត តែដឹងអី គ្រាន់តែជនរងគ្រោះ ជាមនុស្សក្រីក្រ ស្លៀកពាក់ខោមិនខោអាវមិនអាវ ស្រាប់តែរថយន្តសង្រ្គោះនោះបើកត្រឡប់ទៅបាត់ ធ្វើឲ្យលរដ្ឋគក់ទ្រូងហួចចិត្តគ្រប់គ្នា ។
ក្រោយមក ពលរដ្ឋបានទាក់ទងហៅរថយន្តសង្គ្រោះ របស់អង្គភាព៧១១ មកដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុម: ដើម្បីធ្វើការសង្គ្រោះជីវិត៕