រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្កឲ្យមានមនុស្សស្លាប់ ៩នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ៣៨នាក់(ស្រី ១៦នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៥៤នាក់ នៅថ្ងៃទី០៩ ខែធ្នូនេះ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ២៣លើក ៕