ខេត្តសៀមរាប ៖ យុវជនអាយុ១៩ឆ្នាំជាបុគ្គលិកសន្តិសុខក្រេឌីត មានស្នេហាស្ម័គ្រស្មោះជាមួយក្មេងស្រីអ្នករៀបចំបន្ទប់សណ្ឋាគារម្នាក់ វ័យ១៥ឆ្នាំ ណាត់រួមភេទជាមួយគ្នាបានសម្រេចរហូតដល់ទៅ៦ដង ស្រាប់បែកការណ៍ដល់ម្តាយខាងស្រី ទៅប្ដឹងសមត្ថកិច្ចនគរបាលឲ្យចាប់ខាងប្រុសចាត់ការតាមច្បាប់ និងទាមទារសំណង ។
ក្មេងស្រីរងគ្រោះឈ្មោះ អន សាវឿន ភេទស្រី អាយុ១៥ឆ្នាំ ខ្វះ៥ថ្ងៃ (ឆ្នាំកំណើត១២ ខែធ្នូ ឆ្នាំ២០១៤) សព្វថ្ងៃស្នាក់នៅភូមិគំរូ ឃុំល្វា ស្រុកពួក មុខរបររៀបបន្ទប់សណ្ឋាគារនៅក្រុងសៀមរាប។
ចំណែកជនសង្ស័យ ឈ្មោះ ពឿយ ពៅ ហៅញាស់ អាយុ១៩ឆ្នាំ (ឆ្នាំកំណើត១១ ខែសីហា ឆ្នាំ២០០០) រស់នៅភូមិគោកថ្មី ឃុំដូនកែវ ស្រុកពួក របរជាបុគ្គលិកសន្តិសុខក្រេឌីត។ ស្នាក់នៅផ្ទះរបស់ឈ្មោះ ចម ក្នុងភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក។


ដើមរឿងដំបូង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ក្មេងស្រីឈ្មោះ អន សាវឿន ប្រើអាខោនហ្វែសបុកឈ្មោះ សាវឿន សៀមរាប និងជនសង្ស័យ ឈ្មោះ ពឿយ ពៅ ហៅញាស់ ប្រើអាខោនហ្វែសបុកឈ្មោះ kon pov បានឆាតទាក់ទងស្រលាញ់គ្នាស្មោះស្ម័គ្រ រយៈពេល១ខែ តាមរយៈបណ្ដាញសង្គមហ្វេសបុក ហើយពួកគេបានណាត់ជួបគ្នាលើកដំបូងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅបារាយណ៍ខាងលិច និងបានស្ម័គ្រចិត្តរួមភេទលើកទី១ នៅក្នុងព្រៃផ្លូវឡើងខាងត្បូង ។ លុះព្រលប់ថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៩ ពួកគេបានតាមឆាតហ្វេសបុកណាត់គ្នាម្ដងទៀត -ដោយខាងស្រីបានមកដល់ផ្ទះស្នាក់នៅខាងប្រុសតែម្ដង រហូតដល់យប់បានដេករួមភេទជាមួយគ្នានៅផ្ទះស្នាក់នៅខាងប្រុសនោះ បានបីដងទៀត ។ លុះព្រឹកឡើងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ពួកគេបានរួមជាមួយគ្នាបានពីរដងថែមទៀត សរុប១យប់ បានសម្រេច៥ដង ។
លុះដល់ល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ម្ដាយ និងក្រុមគ្រួសារខាងស្រី បានតាមរកឃើញក្មេងស្រីរងគ្រោះ និងជនសង្ស័យកំពុងនៅជាមួយគ្នា ក៍នាំខ្លួនទាំងពីរនាក់មកដាក់បណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកស្រុកពួក ដោយម្ដាយខាងស្រីសុំទាមទារសំណង និងសុំតុលាការផ្ដន្ទាទោសខាងប្រុសតាមផ្លូវច្បាប់ ៕