ខេត្តកំពង់ចាម ៖ ស្រីរងគ្រោះដែលពរកូនស្រីអាយុ២ខួប ឡើងមករាជធានីភ្នំពេញ សំណូមពរដល់ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ឲ្យនាង ពីករណីកំលោះចាស់ជើងល្អម្នាក់ប្រើល្បិចភ្ជាប់ពាក្យជាមួយនាងតាំងពីនាងមានវ័យ១៦ឆ្នាំ ហើយបានលួងលោមនាងរួមរ័ករហូតមានកូន រួចចោទនាងថាលួចលុយជាង៣ម៉ឺនដុល្លារ ដើម្បីដោះដៃទៅរៀបការក្រមុំម្នាក់ទៀតស្ត្រីម្នាក់ កាលពី៤ថ្ងៃមុននោះ បានពរកូនស្រី មកដល់រោងការដែលប្ដីកំពុងរៀបការប្រពន្ធថ្មីស្ងាត់ៗនោះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងពិធីមង្គលការមួយ ដែលស្ថិតនៅឃុំបាធាយ ស្រុកបាធាយ។
ដោយដឹងច្បាស់ថាប្ដីកំហូចទៅរៀបការប្រពន្ធថ្មី នៅព្រឹកថ្ងៃអាទិត្យទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីតាំងខាងលើ ស្រីរងគ្រោះជាប្រពន្ធដើម បានបីកូនស្រីតូចសម្រក់ទឹកភ្នែកគួរឲ្យអាសូរបំផុត ចូលតវ៉ានៅរោងការ ក្នុងពេលដែលប្តី ឈ្មោះ ឆែមសុខលី កំពុងតែក្រាបសំពះផ្ទឹមតែម្ដង។

អាជ្ញាធរមូលដ្ឋានបានដោះសារថា ការរៀបចំពិធីមង្គលការនេះលោកមិនបានចេញលិខិតឲ្យឡើយ ប៉ុន្តែបុរសជាប្តីដែលកំពុងរៀបការប្រពន្ធថ្មីនេះ ហាក់ដូចជាអាងតែខ្លួនមានលុយ ក៍រៀបចំពិធីមង្គលការនេះដោយស្ងាត់ៗ និងមិនខ្វល់ពីច្បាប់ទម្លាប់អី្វទាំងអស់។
ប៉ុន្ដែទោះជាយ៉ាងណា ករណីនេះមិនបានធ្វើឲ្យមានហិង្សាណាមួយកើតឡើងនោះទេ គឺគ្រាន់តែមានការឈ្លោះប្រកែកគ្នាបែកផ្សែង ហើយប្រជាពលរដ្ឋជាច្រើនបានចោមរោមមើលដោយអាណិតចំពោះស្រី្តដែលជាប្រពន្ធដើមម្នាក់នេះ មិនគូប្តីកំហូចលួចការប្រពន្ធថ្មីបែបនេះឡើយ ។

កាលពីរវេលារសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នារីរងគ្រោះឈ្មោះ រិន រចនា និងជីដូននាំគ្នាមកកាន់រាជធានីភ្នំពេញ អំពាវនាវដល់ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ឲ្យនាង ពីករណីកំលោះចាស់ជើងល្អម្នាក់ប្រើល្បិចភ្ជាប់ពាក្យជាមួយនាងតាំងពីនាងមានវ័យ១៦ឆ្នាំ ហើយបានលួងលោមនាងរួមរ័ករហូតមានកូន រួចចោទនាងថាលួចលុយជាង៣ម៉ឺនដុល្លារ ដើម្បីដោះដៃទៅរៀបការក្រមុំម្នាក់ទៀតស្ត្រីម្នាក់ ក្រែងមានអ្នកមានអំណាច ឬតុលាការប៉ាវចិនណា អាចជួយរកយុត្តិធម៌ឲ្យនាងបាន។ ក្រែងមានអ្នកមានអំណាច ឬតុលាការប៉ាវចិនណា អាចជួយរកយុត្តិធម៌ឲ្យនាងបាន។
បុរសកំលោះចាស់ជើងល្អឈ្មោះឆែម សុខលី អាយុ៤២ឆ្នាំ មុខរបររកស៊ីចងការប្រាក់មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ភាគីខាងស្រីជាដើមបណ្ដឹងមានឈ្មោះ រិន រចនា បច្ចុប្បន្នអាយុ១៩ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានកូនស្រីម្នាក់ នាងដាក់ឈ្មោះសុខលី ស្រីពេជ្រ (យកត្រកូលខាងប្ដី) តែឪពុកក្មេងនេះមិនទទួលស្គាល់កូនរបស់ខ្លួននោះទេ។
ស្ដ្រីរងគ្រោះជាដើមបណ្ដឹង បានរៀបរាប់ប្រាប់ក្រុមអ្នកយកព័ត៌មាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែធ្នូឆ្នាំ ២០១៩ ថា កាលពីអំឡុងឆ្នាំ២០១៧ ដោយមានការព្រមព្រៀងរវាងចាស់ទុំទាំងសងខាង កាលនោះនាងមានអាយុ១៦ឆ្នាំ បានធ្វើពិធីភ្ជាប់ពាក្យតាមប្រពៃណីជាមួយឈ្មោះឆែម សុខលី មានអាយុ៣៩ឆ្នាំ ។

ស្ដ្រីរងគ្រោះបានបន្តថា ក្រោយពីភ្ជាប់ពាក្យរួច បុរសជាគូដណ្ដឹងនោះបាននាំនាងទៅលេងផ្ទះខាងគេនៅស្រុកបាធាយ ខេត្តកំពង់ចាម ។ ពេលទៅដល់ផ្ទះរបស់គេ គេបានលួងលោមរួមភេទរហូតបានសម្រេចជាច្រើនដងរាប់មិនអស់ ដោយប្រើពាក្យថា មុនក្រោយគង់តែជាប្ដីប្រពន្ធនិងគ្នាដដែល ។

 ក្រោយមកនាងបានមកផ្ទះនាង នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល វិញ បានមយយរយៈ ទើបនាងដឹងថានាងមានគភ័ជាមួយគូដណ្ដឹងនោះ ភ្លាមៗនោះ នាងខំទូរស័ព្ទប្រាប់បុរសជាគូដណ្ដឹង ដោយចិត្តអរផង ភ័យផង ស្រាប់តែគូដណ្ដឹងឆ្លើយមកប្រាប់នាងវិញថា គេអត់ដឹងអីផង ឲ្យដោះស្រាយខ្លួនឯងទៅ។ មិនតែប៉ុណ្ណោះនាងត្រូវបានគូដណ្ដឹងជើងល្អនោះចោទថា នាងលួចលុយគេជាង៣ម៉ឺនដុល្លារទៀតផង ដើម្បីជាលេសចង់គេចវេះពីនាងតែប៉ុណ្ណោះ ។
ទីបំផុត នាងនិងជីដូន បានសម្រេចចិត្តប្ដឹងទៅតុលាការខេត្តកំពង់ចាម ឲ្យជួយរកយុត្តធម៌ ហើយរហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ តុលាការបានចេញសាលក្រមបង្គាប់ឲ្យចុងចម្លើយចេញសងថ្លៃអាហារកិច្ច រហូតដល់កូនមានអាយុដល់នីតិភាព ។ ប៉ុន្ដែចាប់តាំងពីសាលក្រមនេះចេញមក នាងមិនដែលបានលុយពីឪពុកក្មេងនេះ១រៀលលុយខ្មែរនោះទេ មិនតែប៉ុណ្ណោះគេនឹងត្រូវរៀបការជាមួយស្រីថ្មី នៅថ្ងៃទី៨ធ្នូ ខាងមុខនេះទៀតផង ។

ដូច្នេះហើយដោយសារតែនាងមិនដឹងជាទៅពឹងអ្នកណា ទើបនាង និងជីដូននាំគ្នាមកកាន់រាជធានីភ្នំពេញ នៅវេលារសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រែងមានអ្នកមានអំណាច ឬតុលាការប៉ាវចិនណា អាចជួយរកយុត្តិធម៌ឲ្យនាងបាន។
ជាមួយគ្នានេះ នារីរងគ្រោះឈ្មោះ រិន រចនា ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ឲ្យនាងផង នាងមកនេះមិនស្គាល់អ្នកណាក្រៅពីអ្នករត់ម៉ូតូឌុបនោះទេ នាងក្រណាស់ និងគ្មានប្រាក់គ្រប់គ្រាន់ចិញ្ចឹមកូននោះទេ ។





ទាក់ទងករណីខាងលើនេះ kbn មិនអាចសុំការបំភ្លឺពីបុរសកំលោះចាស់ជើងល្អឈ្មោះឆែម សុខលី បានទេ តែសង្ឃឹមថា លោកឆែម សុខលី នឹងចេញមុខបំភ្លឺតាមរយៈ kbn ដើម្បីឲ្យសាធារណៈបានដឹងការពិតជាមិនខាន៕

សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖