បរទេស៖ កាលពីម្សិលមិញនេះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះPrattana​ Namtan បានបង្ហោះរូបភាពលើគណនីហ្វេសប៊ុករបស់ខ្លួនដែលបានថតជាប់ខ្មោចនៅខាងក្រោយគួរឲ្យរន្ធត់ព្រមទាំងភ្ជាប់ជាមួយ នឹងពាក្យពេជន៏មួយចំនួនថា “ហេតុការណ៏នេះបានកើតឡើងលើរូបនាងផ្ទាល់តែម្ដង ខណៈពេលដែលបានចេញពីធ្វើការហើយទៅអង្គុយញ៉ាំសាច់អាំងជាមួយបងធ្វើការជាមួយគ្នា នៅតាមផ្លូវមួយកន្លែងក្នុងទីក្រុងបាងកក។​ពេលនោះនាងបានថតរូបដើម្បីផ្ញើឲ្យសង្សារនាងមើល បន្ទាប់ពីបានផ្ញើឲ្យសង្សារមើលហើយគាត់មិនបានចាប់អារម្មណ៏ថាក្នុងរូបនោះមានអ្វីជាប់ឡើយ។

https://1.bp.blogspot.com/-I8tAfiYWd_0/XeXNr1c_GnI/AAAAAAAAIPU/hu6bGgK70zI_UPhsncaL0bAaFzm20Dw3ACLcBGAsYHQ/s1600/fgfd.JPGម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់បន្តទៀតថា ខណៈពេលដែលកំពុងថតរូបនោះពុំមានមនុស្សដើរឆ្លងកាត់នោះឡើយ ពេលនាងមកដល់បន្ទប់នាងបានពិនិត្យមើលរូបថតដោយភាពភ័យខ្លាច នៅក្នុងយប់នោះនាងគេងមិនលក់រហូតដល់ម៉ោង៥ព្រឹកទើបនាងបិទភ្នែកជិត ព្រោះថារូបថតនោះថតដោយទូរស័ព្ទនាងផ្ទាល់តែម្ដង ៕