បរទេស៖ លោកយាយវិលី មើលហ្វីល ជាអ្នកលើកដុំដែកមួយរូបបានផ្ដល់បទសម្ភាសឲ្យទូរទស្សន៏​ WHAM​​ ថាបន្ទាប់ពីម៉ោង១១ នឹង៥០នាទីយប់ ដែលត្រូវ​​ នឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថាខណៈពេលដែលគាត់រៀបចូលទៅសម្រាន ស្រាប់តែមានបុរសម្នាក់ដើរមកគោះទ្វារក្នុងផ្ទះរបស់គាត់ ដែលគាត់មិនដែលស្គាល់បុរសម្នាក់នេះឡើយ ហើយគាត់ក៏មិនបានបើកទ្វារឲ្យជនមិនស្គាល់នោះដែរ ដោយស្ថានភាពមិនស្រួលគាត់ក៏បានទូរស័ព្ទហៅរថយន្ដសង្គ្រោះបន្ទាន់ នឹងទូរស័ព្ទទៅប្ដឹងប៉ូលីស។

ដោយមិនបង្អន់យូរជនល្មើសបានព្យាយាមរកវិធីចូលមកក្នុងផ្ទះរបស់គាត់ ព្រមទាំងបានវាយ ឆ្កឹឆ្កាលទ្វាររហូតដល់ខូចដើម្បីចូលមកក្នុងផ្ទះ លោកយាយត្រូវបង្ខំចិត្តតស៊ូជាមួយបុរសនោះ គាត់បានលើកតុវាយទៅលើបុរសនោះ ព្រមទាំងយកជើងតុធ្វើពីដែកវាយ២ ៣​ ដងអស់មួយទំហឹងដៃ បន្ទាប់មកលោកយាយបានចូលទៅក្នុងផ្ទះបាយយកដបសាប៊ូបាញ់ចូលភ្នែកបុរសនោះ ជនល្មើសបានព្យាយាមរត់គេចខ្លួន ប៉ុន្តែសំណាងល្អប៉ូលីសបានដល់ធ្វើអន្តរាគមន៏ទាន់ពេលវេលា ព្រមទាំងនាំជនល្មើសដាក់លើឡានពេទ្យ ព្រោះតែត្រូវលោកយាយវៃយ៉ាងដំណំ។

https://1.bp.blogspot.com/-0-PWueIFpTU/XeR8OlHjQAI/AAAAAAAAIK4/cOQv7q62kdEErQ8xx0dm8dIPMCIZTc_nwCLcBGAsYHQ/s1600/fsdfs.JPGលោកយាយបានរៀបរាប់បន្តទៀតថា គាត់ពិតជារឹងមាំខ្លាំង ព្រមទាំងបង្ហាញសាច់ដុំឲ្យក្រុមអ្នកកាសែតមើលទៀតផង ថ្វីត្បិតលោកយាយមានអាយុ៨២ឆ្នាំមែន តែលោកយាយតែងតែទៅហាត់ប្រាណជាប្រចាំ ដោយគាត់អាចលើកទម្ងន់រហូតដល់១០២គីឡូ ៕