ជាថ្មីម្តងទៀត ក្នុងឆ្នាំដដែល​ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)​ កំពុងរៀបចំពិធីអបអរសារទរ ទិវាសហគ្រិនស្ត្រីកម្ពុជា (CWED) លើកទី១ ​​​​ដើម្បីជាការចូលរួមចំណែកក្នុង ទិវាសហគ្រិនស្ត្រីនៅទូទាំងពិភពលោក គោលដៅដើម្បីផ្តល់អំណាច​ និង គាំទ្រស្ត្រីក្នុងវិស័យអាជីវកម្ម។​

សមាគមសហគ្រិនស្ត្រីកម្ពុជា គឺជាអ្នកតំណាងសំឡេងរបស់អ្នកដឹកនាំស្ត្រីនៅក្នុងវិស័យអាជីវកម្ម និង ជាចលករថ្មីបំផុតនិងការរីកលូតលាស់ដ៍លឿនបំផុត លើការងារនិងសេដ្ឋកិច្ចរបស់ប្រទេសជាតិ​។​

ថ្ងៃនេះ សមាគមសហគ្រិនស្ត្រីកម្ពុជា បានបង្កើតព្រឹត្តិការណ៍នេះ ដើម្បីអបអរចំពោះការច្នៃប្រឌិតនិងការផ្តល់សិទ្ធិអំណាច និងពង្រឹងភាពអង់អាច ដល់ភាពជាសហគ្រិនស្ត្រី និងភាពជាអ្នកដឹកនាំស្ត្រី ​ទូទាំងពិភពលោក។​​

ភាពជាសហគ្រិន មានសារសំខាន់មិនត្រឹមតែសម្រាប់ការបង្កើតការងារបុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយដ៍សំខាន់ និងជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និងការដោះស្រាយបព្ហារបស់យើងទាំងអស់គ្នាផងដែរ។​

តើយើងត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចដើម្បីដោះស្រាយបព្ហារបស់ស្ត្រី ដែលជាសក្ដានុពលចម្បងក្នុងយុគសម័យឌីជីថល?​ តើអ្វីជាគោលដៅសម្រាប់សមភាពយេនឌ័រ​?

បដិវត្តឌីជីថលអាចធ្វើឲ្យប្រសើរឡើងនូវការចូលរួមរបស់ស្ត្រីនៅក្នុងឆាកជីវិតប្រចាំថ្ងៃ និងបង្កើនការចូលរួមផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់ស្ត្រីថែមទៀត។​

តើរឿងនេះនឹងជះឥទ្ធិពល យ៉ាងដូចម្តេចទៅលើអាជីវកម្ម​បែបប្រពៃណី?​ តើសហគ្រិនស្រ្តីនឹងគិតពីការរុះរើកម្លាំងពលកម្មឡើងវិញទេ?​ តើអ្នកណាដែលអាចជួយស្ត្រីឲ្យជៀសវាងពីការខាតបង់ដ៏ធំធេងដែលគួរស្អប់ខ្ពើមពីស្វ័យប្រវត្តិកម្ម?​

តើអ្នកណាជាអ្នកអាចទាយទុកជាមុនបានថាអ្វីទៅជាជំនាញ និង ប្រទេសណាជាប្រទេសដែលមានសក្ដានុពលការងារក្រោយពីត្រូវ​បានគេយកចិត្តទុកដាក់ក្នុងរយៈពេល២ទសវត្សរ៍បន្ទាប់?​

ដូច្នះហើយ ផលប៉ះពាល់នៃឌីជីថលលើទីផ្សារការងារនៅក្នុងប្រទេសកំពុងរីកចម្រើននិងកំពុងអភិវឌ្ឍ មិនអាចលាក់ជិតបានយូរឡើយ។ ទីបំផុតពិភពលោក ត្រូវតែបង្ខំចិត្តបើកកកាយចេញមក។​

ជំនាញសង្គមដែលមានធនធានសមត្ថភាពជាស្ត្រី អាចត្រូវបានអភិវឌ្ឍបន្ថែមទៀតនៅក្នុងជំនាញនិងចំនេះដឹងអក្ខរកម្មឌីជីថល ហើយវាអាចនឹងត្រួសត្រាយផ្លូវសម្រាប់​ស្ត្រីចូលទៅក្នុងប្រភេទនៃការគ្រប់គ្រងការងារ និងប្រភេទនៃភាពជាអ្នកដឹកនាំដែលល្អប្រសើរជាងមុន ឬអាចជួយឲ្យស្ត្រីប្រកបអាជីវកម្មតាមផ្ទះបានល្អប្រសើរជាងមុន។​

នៅថ្ងៃទី​ ៦ ខែ​ ធ្នូ ឆ្នាំ ២០១៩ នៅផ្សារទំនើប អ៊ីអន សែនសុខស៊ីធី ​ ជាន់ទី៣ (សួនច្បារ សាកូរ៉ា) ផ្នែកទី១នៃការពិភាក្សា៖ យើងនឹងធ្វើបទបង្ហាញពីឧបសគ្គនានាដែលសហគ្រិនស្ត្រីកំពុងជួបប្រទះ តាមរយៈបំណកស្រាយពីវាគ្មិនល្បី មកពីវិស័យឯកជន ក្រោមប្រធានបទ ​ “បញ្ហាប្រឈមសម្រាប់សហគ្រិនស្រ្តីនៅយុគសម័យឌីជីថល”។​

យើងក៏មានកំពូលអ្នកដឹកនាំអាជីវកម្មដ៏លេចធ្លោផ្សេងៗទៀតដែលនឹងអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។​ ផ្នែកទី២នៃការពិភាក្សា ជាបំណកស្រាយរបស់អ្នកដឹកនាំសាធារណៈនៅកម្ពុជាក្រោមប្រធានបទ ​ “E-Government សម្រាប់កំណើនសេដ្ឋកិច្ច និងការគាំទ្រដល់សហគ្រិនស្ត្រី” ។

“ស្ត្រីមិនគួរខ្លាចរអាក្នុងការដាក់គោលដៅខ្លួនដើម្បីឈ្ពោះទៅមុខទេ!”
​ ដូច្នេះសូមអបអរ ទិវាសហគ្រិនស្ត្រី​កម្ពុជា ទាំងអស់គ្នាជាមួយ “សមាគមសហគ្រិនស្ត្រីកម្ពុជា”​!

សម្រាប់ការជាវសំបុត្រវិភាគទាន សូមទាក់ទងមកលេខទូរស័ព្ទការិយាល័យ 023 224 346​​