ម្រះព្រៅគឺជាបន្លែធម្មជាតិពិតៗ ដែលខ្មែរយើងនិយមយកមកបន្ថែមនៅក្នុងមុខម្អូបប្រចាំថ្ងៃ ដើម្បីបង្កើនឱជារសព្រមទាំងក្លិនឈ្ងុយឆ្ងាញ់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺម្រះព្រៅត្រូវបានមនុស្សមួយចំនួនមានជំនឿថា វាអាចការពារគ្រួសារពីមន្តអាគមផ្លូវងងឹតផ្សេងៗបានទៀតផង។ ប៉ុន្តែនៅពេលនេះ អ្នកនឹងបានដឹងអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលអាចជួយព្យាបាលជំងឺជាច្រើនបានយ៉ាងស័ក្ដិសិទ្ធ។

ក្នុងថ្ងៃនេះដែលក្រុមការងាររបស់យើង នឹងបង្ហាញពីវិធីយកម្រះព្រៅទៅអនុវត្តន៏ដើម្បីព្យាបាលជំងឺ ដូចខាងក្រោម៖

១/. គ្រួសក្នុងតម្រងនោម៖ កិនស្លឹកម្រះព្រៅមួយក្ដាប់ លាយជាមួយទឹកឃ្មុំមួយពែង ហើយទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។

២/. ក្អក និងឈឺបំពង់ក៖ ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក)

យកម្រះព្រៅ ទាំងដើម ទាំងឫសបុកលាយជាមួយស្រាសបិទលើក្បាលជង្គង់អាចព្យាបាលអាការៈឈឺចុកចាប់បានយ៉ាងងាយ។

៣/. សត្វល្អិតទិច ឬខាំ​៖ បុកពូតយកទឹកពីស្លឹកម្រះព្រៅ១ស្លាព្រាកាហ្វេ ហូបជាមួយទឹកកន្លះកែវ ហូបបន្តបន្ទាប់រាល់២-៣ម៉ោងម្តង និងបុកស្លឹកស្រស់បិទកន្លែងទិច ឬខាំ។ គេឈ្លីស្លឹកស្រស់លើស្បែក ដើម្បីការពារមិនឱ្យសត្វល្អិតទិច ឬខាំ។

៤/. គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល។ ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល ព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម។ ក្រៅពីនេះនៅបាននាំយកមកព្យាបាលអាហារមិនរលាយ មិនឆ្ងាញ់អាហារ ដោយញ៉ាំវាជាជីផ្សំជាមួយមុខម្ហូប។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ប្រភពៈ អ៊ាង សុផល្លែត