រាជធានីភ្នំពេញ៖ កាលពីម្សិលមិញ ប្តីប្រពន្ធអ្នកនាងគង់ សុជាតិ បានជិះយន្តហោះធ្វើដំណើរទៅថៃ ដើម្បីទៅជួបមុខ និងសួរសុខទុក្ខ ឱក សុគន្ធកញ្ញា ដោយផ្ទាល់ដែលសម្រាលកូននៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ។


យោងតាមគណនីហ្វេសប៊ុក នាងគង់ សុជាតិ ( Kong Socheat MC) បង្ហោះកាលពី១៧នាទី មុននេះ មានខ្លឹមសារថា « សូមចូលរួមរីករាយជាមួយនឹងក្តីរំភើបឥតឧបមាដែលអ្នកទាំងពីរបានរង់ចាំ ពេលនេះក្តីស្រម៉ៃនោះបានមកដល់ជាមួយនឹងការពិតដែលឋិតក្នុងដៃជាមួយនឹងបុត្រា ដែលពោរពេញដោយភាពស្រស់ស្អាត និងឆ្លាតវៃ សូមជូនពរអោយបុត្រ និងម្តាយមានសុខភាពកាន់តែល្អ និងកាន់តែរឹងមាំ»។


សូមបញ្ជាក់ថា តារាចម្រៀង ឱក សុគន្ធកញ្ញា សម្រាលបានកូនប្រុស កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ប្រទេសថៃ៕