បរទេស៖ កាសែត​​ Dailymal បានចុះផ្សាយពីភូមិមួយនៅកោះមិនដាណោះ ភាគខាងត្បូង ប្រទេសភីលីពីន។ ដោយពេលនោះអ្នកភូមិនបានប្រទះឃើញពស់វែកនៅក្នុងវាលស្រែ​ មាត់របស់វាកំពុងតែលេបពស់មួយក្បាលទៀត ខណះពេលនោះដែលពលរដ្ឋក៏បានវាយពស់វែកនោះរហូតដល់ងាប់ ហើយវះពោះវាចេញមក ស្រាប់តែលេចចេញនូវពស់ថ្លាន់មួយក្បាលមក គួរឲ្យព្រឺសម្បុរ។

តាមការបញ្ជាក់ឲ្យដឹងពីពលរដ្ឋដែលរស់នៅក្នុងភូមិនោះបានឲ្យដឹងថា ក្នុងភូមិរបស់យើងមានពស់ច្រើនណាស់ តែវាគឺជាលើកទី១ហើយដែលមានករណីពស់វែកលេបពស់ថ្លាន់បែបនេះ។

ចំពោះពស់វែកដែលពលរដ្ឋបានវាយងាប់នោះ ពួកគេក៏ធ្វើការវាស់វាមើលមានប្រវែង៣,៦ម៉ែត្រ ចំណែកឯពស់ថ្លាន់វិញមានប្រវែងរហូតដល់២ម៉ែត្រ ហើយកន្លងមកភូមិនេះដែរត្រូវបានរដ្ឋាភិបាលដាក់ជាភូមិមានពស់ច្រើនជាងគេក្នុងប្រទេស ៕

សូមបងប្អូនអញ្ជើញទស្សនាវីដេអូនៅក្នុងក្រោម៖