ខេត្តព្រៃវែង ៖ វត្តមេ.សប្រចណ្ឌ បានរៀបចំក្បួនដង្ហែព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ អមដោយសម្លៀកបំពាក់បុរាណសម័យនគរភ្នំ មហានគរ ឧត្តុង និងអាណានិគមនិយមបារាំង គួរឲ្យចាប់អារម្មណ៍ នៅថ្ងៃ១៥ កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៩ ។

តំណាងអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ការរៀបចំក្បួនដង្ហែព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ អមដោយសម្លៀកបំពាក់បុរាណសម័យនគរភ្នំ មហានគរ ឧត្តុង និងអាណានិគមនិយមបារាំង នេះ ធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និងឲ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ពីសម្លៀកបំពាក់បុរាណទាំងនេះ៕