ខេត្តសៀមរាប៖ ដោយសារតែខឹងប្រពន្ធទៅធ្វើការងារបាត់ៗពីផ្ទះរាល់ថ្ងៃ បុរសជាប្ដីម្នាក់បានសម្រេចលេបថ្នាំសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្ទះរបស់ខ្លួន ភូមិគំរូ ឃុំល្វា ស្រុកពួក។

ជនរងគ្រោះ ឈ្មោះ នូ រំ ភេទ ប្រុស អាយុ៤៩ ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិ -ឃុំកើតហេតុ ។ ប្រពន្ធ ឈ្មោះប៊ូ សុភី អាយុ៤៦ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ បានលេបថ្នាំពុល ថ្នាំសម្លាប់សត្វល្អិត ម៉ាកវីហ្វូរ៉ាន់ស៊ុបពែរ កញ្ចប់ពណ៌ស គ្រាប់ល្អិតពណ៌ស្វាយ ។

តាមការបំភ្លឺឈ្មោះ នឿម សារ៉ង ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាកូនបង្កើតរបស់ ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃឪពុកខ្លួនឈឺជំងឺ គ្រុនឈាម ព្យាបាលដាក់សេរ៉ូមនៅផ្ទះ ហើយខឹងម្តាយមិនបានជួយមើលថែ ដោយចេញទៅធ្វើការងារជាសមាជិកលក់ផលិតផល ថ្នាំក្រុមហ៊ុនថៃ ឈ្មោះថ្នាំ អាយយ៉ារ៉ាប្រាយណេត(ព្យាបាលជំ១០០មុខ) បាត់ៗពីផ្ទះរាល់ថ្ងៃ ក៍មានទំនាស់ជាមួយម្តាយខ្លួន រយៈពេល១អាទិត្យមកហើយ។

រហូតដល់ថ្ងៃកើតហេតុ ពេលព្រឹក ឪពុកបានទៅស្រែពីរនាក់ខ្លួន។ លុះដល់ម៉ោង១០និង៣០នាទី ខ្លួនក៍បានជូនឪពុកមកផ្ទះវិញ ហើយខ្លួនត្រឡប់ទៅស្រែវិញ។ ដោយឪពុក នៅផ្ទះតែម្នាក់ឯង។ លុះម៉ោងជាង១២ ថ្ងៃដដែល ខ្លួនត្រឡប់មកពីស្រែមកដល់ផ្ទះវិញ បានឃើញឪពុក ដេកក្នុងផ្ទះរើសម្រាស់ និងឃើញស្បោងថ្នាំពុលមួយកញ្ចប់ចុងជើង។ ពេលនោះឪពុកប្រាប់ថា អញ!លេបថ្នាំសម្លាប់ខ្លួនហើយ! ភ្លាមៗខ្លួនបានរត់ទៅ ហៅបងប្រុសឈ្មោះម៉ាប់ និងអ្នកជិតខាងឲ្យមកជួយសង្គ្រោះនៅពេទ្យបង្អែកស្រុកពួក ឪពុកខ្លួនក៍បានដាច់ខ្យល់ស្លាប់តែម្តង៕