ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់នៅក្បែរផ្ទះរបស់ខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី៨និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចកំពុងទូក ស្ថិតក្នុងភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ។

ជនរងគ្រោះឈ្មោះ ឈឿន ឈើន ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅចំណុចភូមិ-ឃុំកើតហេតុខាងលើ ។

បើតាមការបញ្ជាក់របស់សាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះជាមនុស្សដែលមានសតិមិនសូវល្អ ហើយតែងតែដើរហាលភ្លៀង ហាលថ្ងៃ វង្វេងម្តងៗ លុះដល់ម៉ោងខាងលើ ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះលង់ទឹកស្លាប់តែម្តង។
សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕