នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក នឹងសំពះព្រះខែ នឹងឈានចូលមកដល់ ហើយសម្រាប់មហាព្រឹត្តការណ៍ដ៏ពិសេសនេះ ហង្សមាសនឹងធ្វើការ Live ជាពិសេសទាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងនៅលើផេកហ្វេសប៊ុកផ្លូវការ Hang Meas Live 24h ដើម្បីឲ្យទស្សនិកជនទាំងអស់ងាយស្រួលបានទទួលជ្រាប នឹងទស្សនានូវគ្រប់ ទិដ្ឋភាព គ្រប់ច្រកល្ហក ក្នុងឱកាសពិធីបុណ្យអុំទូកដ៏ឱឡារឹកនេះ។




ក្រុមពិសេសហង្សមាសទាន់ហេតុការណ៍ 24ម៉ោង នឹងចេញប្រត្តិបត្តិការណ៍ផ្សាយផ្ទាល់ជូនលោក អ្នកទស្សនាមិនថាតាមទូរទស្សន៍ឬតាមបណ្តាញសង្គមហ្វេសប៊ុកឡើយ។ លោកអ្នកនឹងបានទស្សនា ទិដ្ឋភាពពិសេសៗ គ្រប់ទីតាំងនៅក្នុងពិធីបុណ្យអុំទូកនេះតាមរយៈទូរទស្សន៍ហង្សមាស HDTV និងនៅលើផេកហ្វេសប៊ុកផ្លូវការ Hang Meas Live 24h ។

ការផ្សាយផ្ទាល់ដ៏ពិសេសនេះនាំមកជូន លោកអ្នកផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំង ខារ៉ាបាវ