នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី 10 – 11 – 12 ខែវិច្ចិកា  ឆ្នាំ 2019 ខាងមុខនេះ ភេសជ្ជៈ ប៉ូវកំលាំង ខារ៉ាបាវ សហការជាមួយទូរទស្សន៍ហង្សមាស នឹងប្រារព្ធធ្វើការប្រគំតន្រ្តីលំដាប់អច្ឆរិយៈ ជាពិសេសសម្រាប់បងប្អូនខ្មែរគ្រប់ទិសទីដែលមកកម្សាននៅរាជធានីភ្នំពេញ ដើម្បីអបអរពិធី បុណ្យជាតិដ៏ឱឡារឹកនេះ ដែលនឹងធ្វើឡើងពេញបីរាត្រីនៅក្នុងបរិវេណសួនច្បារមុខវត្តបុទមវតី។

ថាអត់កប់មួយមាត់ទៅ! ការប្រគំតន្ត្រីនេះបានប្រមូលអស់កំពូលតារាល្បីៗលំដាប់ប្រទេសមករួមគ្នា លើឆាកតែមួយរួមមានកំពូលតារាចម្រៀង ព្រាប សុវត្តិ –  ខេមរៈ សិរីមន្ត – ពេជ្រ សោភា – ឆន សុវណ្ណរាជ – សុគន្ធ និសា – ណុប បាយ៉ារិទ្ធ – សុខ ស្រីនាង – ហ្សូណូ – សួស វីហ្សា – នីកូ – សុខ សីឡាលីន – នី រតនា – វី ឌីណែត – STEP – រ៉េត ស៊ូហ្សាណា – គ្រី ថៃពៅ – ឈឺន រតនៈ – វង្ស តារារតនា – ទេព ពិសិដ្ឋ – ពេជ្រ ថៃ – ឡុង លីងគង្គ – សុខ សុជាតា – រ៉ន ចាន់ឌីន – រ៉េត រ៉ែន។

ណាត់គ្នាទៅទទួលយកភាពសប្បាយរីករាយហើយជុំគ្នាក្រេបភេសជ្ជៈប៉ូវកំលាំង ខារ៉ាបាវ ដែលលោក អ្នកនឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសឈ្នះលុយសុទ្ធរហូតដល់ទៅ 100លានរៀល ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះក៏នឹងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ចាប់ពីម៉ោង 8 យប់រហូត ដល់ចប់កម្មវិធី៕



នាំមកជូនលោកអ្នកដោយភេសជ្ជៈប៉ូវកំលាំង ខារ៉ាបាវ