មហាព្រឹត្តិការណ៍ដ៏អស្ចារ្យថ្មីសន្លាងមកដល់ទៀតហើយ ជាមួយ BOOSTRONG សម្រាប់ក្នុងឱកាស បុណ្យជាតិខាងមុននេះ។ BOOSTRONG បានត្រៀមជាស្រេច ក្នុងការចូលរួមអបអរសាទរព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក នឹងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី 10 – 11 – 12 ខែវិច្ឆិកា ឆ្នាំ2019 នៅសួនច្បារសុខាត្រើយខាងកើត។

ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ2019 នេះ BOOSTRONG បានបង្កើតមហា ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ គឺការប្រគំតន្ត្រី BOOSTRONG ដោយមានវត្តមានតារាល្បីៗរួមគ្នា ជាច្រើនដួងដូចជា ព្រាប សុវត្តិ –  ខេមរៈ សិរីមន្ត – ពេជ្រ សោភា – ឆន សុវណ្ណរាជ – សុគន្ធ និសា – ណុប បាយ៉ារិទ្ធ – សួស វីហ្សា – សុខ សីឡាលីន ដែលនឹងមកអង្រួនបេះដូងបងប្អូនឲ្យរីករាយប្បាយ រាំលេងចាក់ក្បាច់តាមបទចម្រៀងជាលក្ខណៈប្រពៃណី លក្ខណៈសម័យទំនើប និងបែបរ៉ក រ៉ក ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអុំបុក និងសំពះព្រះខែ ទាំងបីរាត្រីពេញ។

មិនតែប៉ុណ្ណោះ BOOSTRONG ក៏នៅមានកម្មវិធីជាច្រើនទៀតសម្រាប់បំរើអារម្មណ៍បងប្អូន យើងរាប់ម៉ឺននាក់ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះក៏នឹងមានការផ្សាយផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ៕

នាំមកជូនលោកអ្នកដោយភេសជ្ជៈប៉ូវកំលាំង BOOSTRONG