នៅថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមការងាររបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន  បានដឹកយករង្វាន់ម៉ូតូZoomerX០១គ្រឿង លុយ៥ពាន់ដុល្លារ និងភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន១០០កេស ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ជាច្រើននាក់ នៅផ្សារកំពង់ស្ពឺ ក្នុងទឹកដីខេត្តកំពង់ស្ពឺ។

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ពេលនេះមានឈ្មោះ ផុន ធារី អាយុ២៩ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ប្អូនស្រី ធារី បញ្ជាក់ថា ការព្យាយាមពិតជាបានសម្រេចមែន ហើយថាគាត់ហូបឆេមពានអាយស៍ រាល់ពេលដែលគាត់ ធ្វើការងារហត់បែកញើស ពេលគាស់ហូបម្តងៗគិតថាថ្ងៃណាមួយនឹងឈ្នះរង្វាន់ធំជាមិនខាន។ ស្រាប់តែ ថ្ងៃនេះឈ្នះរង្វាន់ម៉ូតូបានសម្រេចមែន។

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ដែលមានសំណាងឈ្នះរង្វាន់ជាលុយ១០០០ដុល្លារៗ នៅថ្ងៃនេះ មានចំនួន៥នាក់ គឺ៖

១.ឈ្មោះ ឡាយ វឌ្ឍនា ភូមិចម្ការរដ្ឋ ឃុំវល្លិ៍ស ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

២.ឈ្មោះ គីម ស៊ុនលីមគួង ភូមិពាណិជ្ជកម្ម ឃុំរការ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។

៣.ឈ្មោះ នួន វត្ថា ភូមិព្រះមួន ឃុំធារីមានជ័យ ស្រុកបសេដ ខេត្តកំពង់ស្ពឺ។

៤.ឈ្មោះ អ៊ុច ប៉ាន ភូមិបឹងប្រស្រែ ឃុំព្រៃងាត់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

៥.ឈ្មោះ ម៉ាច ស្រីនាង ភូមិធ្នុងរលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ចំពោះអ្នកលក់ឆេមពានអាយស៍ឱ្យអ្នកត្រូវរង្វាន់ម៉ូតូគឺ ប្អូនស្រី ផុង សុជាតា អាយុ២៤ឆ្នាំ អ្នកលក់ ភេសជ្ជៈឆេមពានអាយស៍នៅស្រុកស្ទឹងហាវ ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំងឆេមពាន អាយស៍ ចំនួន ៥០កេស។ រីឯអ្នកលក់ឆេមពានអាយស៍ដែលមានអ្នកញ៉ាំត្រូវរង្វាន់១០០០ដុល្លារៗ ក៏ទទួល បានឆេមពានអាយស៍ម្នាក់ៗ ចំនួន ១០កេស ផងដែរ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក នៅ កុសល់ បានថ្លែងអបអរដល់អតិថិជន ដែលឈ្នះ រង្វាន់ទាំងអស់គ្នា និង បញ្ជាក់ថា ញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពាននិងឆេមពានអាយស៍ ក្រៅតែពីទទួលបាន រសជាតិឈ្ងុយឆ្ងាញ់ មានកម្លាំង ស្រឡះបំពង់ក ថែមទាំងអាចមានសំណាងឈ្នះរង្វាន់ធំៗជាច្រើន ដែលមាននៅក្រោមក្រវិលកំប៉ុងស្រាប់។ លោកបញ្ជាក់ថាក្រុមហ៊ុនទទួលព័ត៌មានពីអ្នកមានសំណាងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។