រាជធានីភ្នំពេញ ៖ ក្រោយពីកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ថតឆាកឈុតឲ្យតួប្រុសលូកស្ទាប ស្រើបស្រាល MV ក្នុងបទចម្រៀង “សង្សារក៏ផិត មិត្ដក៏ក្បត់” ហាក់បីដូចជាមិនសមរម្យ ដែលមហាជននាំគ្នារិះគន់ផ្អើលពេញផ្ទៃប្រទេសនោះ ។ ភ្លាមៗនោះ នាងបានចេញមុខបំភ្លឺថា នាងជាជនរងគ្រោះសុទ្ធសាធ ក្រោមស្នាដៃអ្នកដឹកនាំ ដែលយកវីដេអូនោះ ទៅបង្ហោះលើហ្វេសប៊ុក ហើយសូម្បីតែតួប្រុស ក៏មានចេតនាបំពានលើរាងកាយនាងដែរ។

នៅមុននេះ កញ្ញា រ៉ូស បានធ្វើការបកអាក្រាតនូវទង្វើស្មោកគ្រោករបស់តួប្រុសទៀតផង ដោយកញ្ញា បានសរសេរសារបង្ហោះលើហ្វេសប៊ុកថា « នាងខ្ញុំ rose សូមបកអាក្រាតពីទង្វើដ៏ស្មោកគ្រោករបស់តួប្រុស ពេលដែលថតចប់ហើយ នាងខ្ញុំចូលផ្លាស់ខោអាវក្នុងបន្ទប់ព្យាយាមបំពានលើរាងកាយខ្ញុំ ហើយចង់ប្រាប់ថា សាក្សីរស់មានច្រើនណាស់ ចង់ជាប់គុកនាងខ្ញុំស្វាគមន៍ចា ហើយប្តឹងពីរបទចែកចាយ video club ដោយគ្មានសួរនាំពីនាងខ្ញុំ ហើយនាងខ្ញុំមនុស្សស្រីជាជនរងគ្រោះ»។

ដោយឡែក តួប្រុស ដែលថត MV ក្នុងបទចម្រៀង “សង្សារក៏ផិត មិត្ដក៏ក្បត់” ដែលរងការចោទប្រកាន់នេះ អង្គភាពសារព័ត៌មាន«KBN» មិនអាចទាក់ទងសុំការបកស្រាយបានទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រាប់ភាគីពាក់ព័ន្ធទាំងអស់៕