រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងទូខោអាវចាស់មួយ ដែលគេទុកចោលក្នុងដីឡូត៍ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យជាក់ស្តែង កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។


សពបុរសខាងលើឈ្មោះ សឿង ប៊ុនមុនី អាយុជាង៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្កាត់កើតហេតុកើតហេតុខាងលើ។សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ គាឃើញជនរងគ្រោះផឹកស្រាជាមួយមិត្តភក្ដិអស់ចំនួន៥ដប បន្ទាប់មកក៏មានភ្លៀងធ្លាក់ ទើបជនរងគ្រោះ បានដើរទៅដេកក្នុងទូខោអាវបាត់ទៅ ។ រហូតដល់រសៀលថ្ងៃទី៤ ខែវិច្ឆិកា ក៏មានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់មិនដឹងតាំងពីពេលណានោះមកទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកពិនិត្យ រួចសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារខ្យល់គ និងបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕