ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ កងកម្លាំងទាំង៣ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាលខេត្តបន្ទាយមានជ័យ បានបើកការហ្វឹកហាត់ និងចល័ត ដើម្បីការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត។

ការហ្វឹកហាត់នេះ មានការចល័តកម្លាំងទ័ពចេញពីទីបញ្ជាការដ្ឋានទិសទី១ និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅស្នងការដ្ឋាននគរបាលខេត្តផងដែរ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ កុំមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពេលមានការចល័តកម្លាំង៕