ខេត្តព្រះសីហនុ៖ យោងតាមគណនីហ្វេសប៊ុករបស់លោកឧកញ៉ាទៀ វិចិត្រ បានបង្ហោះនៅមុននេះ មានខ្លឹមសារថា« រកឃើញហើយ !! ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល7ថ្ងៃមកដល់ថ្ងៃ31 ខែតុលា ឆ្នាំ2019 នេះ បានជួបប្រទះឃើញសាកសពស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំណុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ N10°47.691 – E102°26.645។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង…»។

 

សូមបញ្ជាក់ថា នារីជនជាតិអង់គ្លេសដែលបាត់ខ្លួននេះ ឈ្មោះAmelia Bambridge អាយុ២១ឆ្នាំ ។ នាងបានបាត់ដំណឹងក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង តាំងពីវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ក្រោយបញ្ចប់កម្មវិធីជប់លៀងក្នុងកន្លែងកំសាន្តមួយលើកោះរ៉ុង ៕

 

 

 

សូមប្រិយមិត្ត ទស្សនាវីដេអូសកម្មភាពស្វែងរកនារីរងគ្រោះដូចខាងក្រោម៖