រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់សង្ស័យមានវិបត្តិស្នេហា ត្រូវគេប្រទះឃើញស្រវឹងដេកដួលនៅមុខសំយាបផ្ទះលក់ដូរ តាំងពីព្រលប់ រហូតដល់វេលាទៀបភ្លឺ ទើបមានប្រជាពលរដ្ឋចូលទៅដាស់ហៅឲ្យក្រោក ក៏នាងមិនព្រមក្រោក ក៍រាយការណ៍ទៅសមត្ថកិច្ចឲ្យហៅម៉ូតូpass app ឥណ្ឌា ដឹកយកទៅមន្ទីរពេទ្យ។
នារីវ័យក្មេងស្រវឹងដេកដួលនៅមុខសំយាបផ្ទះលក់ដូរនោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ តែមានវ័យប្រហែលជាង២០ឆ្នាំប៉ុណ្ណោះ ស្ថិតក្នុងសភាពទន់ខ្លួនល្អូក។


បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា ដំបូងឡើយ គេបានឃើញនាងអង្គុយផឹកស្រាតែម្នាក់ឯងក្នុងហាងមួយកន្លែង ក្បែរចំណុចខាងលើនោះ តាំងពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ អស់១ដបហើយ ថែម១ដបទៀត ពេញមួយយប់ទៅហើយ រហូតដល់គេបិទហាងវេលាជិតភ្លឺ ថ្ងៃទី៣០តុលា ទើបដើរចាកចេញមកក្រៅ ស្រាប់តែភ្លឺឡើង ប្រជាពលរដ្ឋប្រទះឃើញដេកសន្លប់នៅតាមចិញ្ចើមផ្លូវមុខផ្ទះគេរកស៊ីលក់ដូរ ក៍ដាស់ តែនាងមិនងើប ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយចុះទៅអន្តរាគមន៍។
ពេលសមត្ថកិច្ចមកដល់ ឃើញសភាពនាងបែបនេះ ក៍សហការជាមួយប្រជាពលរដ្ឋ ជួយដឹកតាមម៉ូតូpass app កង់បី យកទៅពេទ្យក្បែរនោះ ដើម្បីជួយសង្គ្រោះ៕