ខេត្តសៀមរាប៖ យុវជន២នាក់ស្រលាញ់នារីលក់សាច់ក្រកគោអាំងដូចគ្នា ពេលកំពុងស៊ីសាច់ក្រកគោអាំងនៅក្បែគ្នា ក៍ឌឺដងទាស់ពាក្យសម្ដីគ្នា រហូតឈានដល់លើកគ្នាមកកាប់ បណ្ដាលឲ្យភាគីម្ខាងទៀត ឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់អស់។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៩ នៅចំណុចកន្លែងលក់សាច់ក្រកគោអាំង ទល់មុខហាងសែនមនោររម្យ ក្លាស់សិក ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះគឹម ចាន់វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។


មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយស៊ីសាច់ក្រកគោអាំង នៅកន្លែងនារីអ្នកលក់ ដែលខ្លួនស្រលាញ់ ។ ស្របពេលនោះ ក៍មានភាគីម្ខាងទៀតមិនស្កាល់អត្តសញ្ញាណ ដែលស្រលាញ់នារីលក់សាច់ក្រគោអាំងនោះដែរ កំពុងអង្គុយស៊ីសាច់ក្រកគោអាំងនៅក្បែរគ្នា កើតជាប្រចណ្ឌ ក៍ឌឺដងទាស់ពាក្យសម្ដីគ្នា ហើយបានលើកចក្ខពួកចំនួន៤នាក់ភេទប្រុស ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវចម្រុះ បំពាក់ស៊ីមាំងបំពងសំឡេងខ្លាំងៗ ក្នុងនោះមានម្នាក់អាយុប្រហែល១៨ឆ្នាំ រាងស្គម សម្បុរខ្មៅ សក់ខ្លី បានធ្វើសកម្មភាពយកកាំបិតផ្គាក់មួយកាប់ទៅលើជនរងគ្រោះឈ្មោះគឹម ចាន់វាសនា ត្រូវចំថ្លើមដៃខាងឆ្វេង ,កដៃខាងឆ្វេង, កំភួនដៃខាងឆ្វេង និងលើគន្លាក់ដៃបទខាងឆ្វេង ដេរអស់ជាច្រើនថ្នេរ ។ រួចក្រុមជនដៃដល់នាំគ្នារត់គេចខ្លួនបាត់អស់។
ក្រោយពេលកើតហេតុ ភាគីជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកក្រុមជនដៃដល់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួន ជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕