ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩
មុននេះបន្តិច មានអគ្គិភ័យកំពុងឆាបឆេះតូបលក់ផ្លែឈើ និងតូបលក់ទូរស័ព្ទ ខាងក្រោយផ្សារលើក្រុង
ព្រះសីហនុ ។

គិតត្រឹមម៉ោង១០ និង៣០នាទីព្រឹកនេះ អគ្គិភ័យបានឆេះរាលដាលអស់តូបលក់ដូរ និងទូរស័ព្ទ ដែលនៅជាប់ៗគ្នាអស់ប្រមាណជាង១០តូបហើយ។ភ្លាមនោះសមត្ថកិច្ចជំនាញបានចេញអន្តរាគមដើម្បីពន្លត់ជាបន្តបន្ទាប់ ។

ដោយឡែកមូលហេតុ និងទំហំនៃការខូចខាត គេនៅមិនទាន់ដឹងនៅឡើយ។

ព័ត៌មានលម្អិតយ៉ាងណានោះ «KBN» នឹងផ្សាយជូននៅពេលក្រោយទៀត៕

 


សូមប្រិយមិត្តទស្សនាវីដេអូ អគ្គិភ័យកំពុងតែឆាបឆេះដូចខាងក្រោម៖