រាជធានីភ្នំពេញ ៖ បុរសចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែការផ្សារធុងខ្យល់ ខុសលក្ខណៈបច្ចេទេស បណ្តាលឲ្យផ្ទុះខ្ទាតបំណែកធុងខ្យល់ត្រូវ កាលពីវេលាម៉ោង១សៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២១០១៩ ស្ថិតនៅចំណុចបែ ចញ្ចឹមត្រី ភូមិក ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។


ជនរងគ្រោះក្នុងហេតុការណ៍នេះ ទី១-ឈ្មោះណូស សាមីន ភេទប្រុស អាយុ៥៤ឆ្នាំ (របួសធ្ងន់) មុខរបរចិញ្ចឹមត្រី ស្នាក់នៅជិតកន្លែងកើតហេតុ ។ ទី២-ឈ្មោះលី ហ៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនេសាទ ស្នាក់នៅក្បែរកន្លែងកើតហេតុ (រងរបួសស្រាល) ។ ទី៣-ឈ្មោះយ៊ើ ហ្ពើរី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ ស្នាក់នៅក្បែរកន្លែងកើតហេតុ(រងរបួសស្រាល) និងម្នាក់ទៀតមិនស្គាល់ឈ្មោះ (រងរបួសស្រាល)។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះទាំង៤នាក់ នៅអង្គុយក្បែរគ្នា ហើយជនរងគ្រោះឈ្មោះ ណូស សាមីន បានយកម៉ាស៊ីនផ្សារមកផ្សារធុងខ្យល់។ លុះមួយសម្ទុះក្រោយមក ក៏ផ្ទុះលាន់លឺដូចរន្ទះ ហើយខ្ទាតបំណែកធុងខ្យល់ខ្ទាតត្រូវជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕