ស្ត្រីជាអាជីវករលក់ដូរម្នាក់នៅខេត្តកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់ 20លានរៀលពីថ្នាំដុសធ្មេញផ្កាឈូក2 ដែលធ្វើឲ្យគាត់កាន់តែគាំទ្រផលិតផលនេះថែមទៀត។

តំណាងក្រុមហ៊ុនថ្នាំដុសធ្មេញផ្កាឈូក២ បានយកប្រាក់ 20លានរៀល ទៅប្រគល់ជូនអ្នកមានសំណាងគឺអ្នកស្រី លី គីមស៊ាន់ មានអាយុ ២៩ឆ្នាំ រស់នៅភូមិគងលឹង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីគាត់យកទៅពង្រីកអាជីវកម្មឱ្យធំជាងសព្វថ្ងៃនេះទៀត។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានដោយផ្ទាល់ អ្នកនាង លី គីមស៊ាន់ បានលើកឡើងថា រាល់ថ្ងៃនេះ ថ្នាំដុសធ្មេញផ្កាឈូក២គឺលក់ដាច់ មានអ្នកគាំទ្រច្រើន ហើយអ្នកនាងក៏ប្រើប្រាស់ជាប្រចាំដែរ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឱ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ ហើយមានរង្វាន់ទៀត។

សូមបញ្ជាក់ថាថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ហើយអតិថិជនអាចឈ្នះរង្វាន់ធំនូវទឹកប្រាក់20លានរៀល មានរហូតដល់50រង្វាន់ ម៉ូតូ HONDA Dream មានចំនួន50គ្រឿង ទូរស័ព្ទ i-Phone មានចំនួន50គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក2រាប់លានប្រអប់ទៀត៕