រាជធានីភ្នំពេញ៖ ទីបំផុត តារាចម្រៀង សុន ស្រីពេជ្រ និងលោកតិច សុខដា គូស្នេហ៍ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី នៅព្រឹកមិញនេះ បន្ទាប់ពីអ្នកទាំង២បាន សាងស្នេហ៍ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ រហូតបានបង្កើតកូនស្រីស្រស់ស្អាតម្នាក់ ។

ពិធីមង្គលការរបស់តារាចម្រៀង សុន ស្រីពេជ្រ បានប្រារព្ធធ្វើនៅវិមានពិភពថ្មីសែនសុខ អគារ E ដោយមានវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងមិត្តភក្តិរួមសិល្បៈរួមអាជីពជាច្រើននាក់បានចូលរួមយ៉ាងអធិកអធម។


ការចូលរោងការរបស់ សុន ស្រីពេជ្រ មានមហាជនអបអរសាទរយ៉ាងខ្លាំង និងជូនពរឲ្យប្តីប្រពន្ធថ្មីថ្មោងអ្នកទាំង២ មានសុភមង្គល ថែរក្សាគ្នាដល់ចាស់កោងខ្នង៕