ខេត្តតាកែវ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ចំនួន១៨នាក់ ក្រោយពីហូបនំបញ្ចុកហើយ ស្រាប់តែមានអាការពុល វិលមុខ ចុកពោះ ក្អូតចង្អោរ ត្រូវបានក្រុមគ្រួសារ និងអាជ្ញាធរជួយចាត់ចែងបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្កែកស្រុកបាទីភ្លាមៗ។


ករណីនេះ បានកើតឡើង នៅវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុកបាទី ។


សមត្ថកិច្ច បញ្ជាក់ថា ពលរដ្ឋដែលពុលនំបញ្ចុក មានចំនួន១៨នាក់ ក្នុងនោះមានស្រី១២នាក់ និងកុមារ៦នាក់។ ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ ក្រុមការងារស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងលាវ បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។


ព័ត៌មានលម្អិតយ៉ាងណា « KBN» នឹងផ្សាយជូននៅពេលក្រោយទៀត៕