រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ ចុះ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៩ ត្រាស់​បង្គាប់​ដាក់​ឲ្យ​មន្ត្រី​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍ ចំនួន​២៨​រូប ចូល​និវត្តន៍ ។

បើ​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ មន្ត្រី​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍ ដែល​ដាក់​ឲ្យ​ចូល​និវត្តន៍​នេះ មាន​ថ្នាក់ ផ្កាយ​៣ ចំនួន​៥​រូប​, ផ្កាយ​២ ចំនួន​១៥​រូប និង ផ្កាយ​១ ចំនួន​៨​រូប ៕