ដំណាំល្ពៅ គឺជា​ប្រភេទ​ដំណាំ​បន្លែ​ម្យ៉ាង​ដែល​ដុះ​លូតលាស់​នៅលើ​ពិភពលោក​ជាច្រើន​ពាន់​ឆ្នាំកន្លងមក ហើយ​ម្យ៉ាងទៀត​វា​ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​បន្លែ​ដ៏​មាន​ប្រជាប្រិយភាព នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ។

ថ្វីត្បិតតែល្ពៅជាដំណាំដែលងាយស្រួលដាំក៏ពិតមែន ក៏ប៉ុន្តែវាក៏ត្រូវការឲ្យកសិករមើលថែវាឲ្យបានដិតដល់ដែល។​ ក្នុងថ្ងៃនេះដែរយើង នឹងណែនាំពីវិធីសាស្រ្ដមួយប្រភេទដែលជួយឲ្យល្ពៅមានផ្លែច្រើន នឹងធំលឿនទៀតផង។

+សម្ភារ​ត្រូវមាន​៖
– ម្សៅ​ទឹកដោះគោ​កូនក្មេង​
– ទឹកស្អាត ។​

+វិធី​ធ្វើ​៖
– នៅពេលដែល​យើង​ដាំ​ល្ពៅ​បាន​ប្រមាណ​១​ខែ​វា​នឹង​ចាប់​ផ្ដើមចេញ​ផ្កា ។​
– លាយ​ម្សៅ​ទឹកដោះគោ ២​ស្លាបព្រា​បាយ​ជាមួយ​ទឹក​២០​លីត្រ រួច​កូរ​វា​ឲ្យ​រលាយ​សព្វ ។​


– យក​ទឹក​នេះ​បាញ់​ទៅលើ​ផ្កាល្ពៅ​ជា​រៀងរាល់​ព្រឹក ដើម្បី​ទាក់ទាញ​សត្វល្អិត​ដូចជា​ឃ្មុំ​ជាដើម មក​ក្រេប​ផ្កា​របស់​វា​ដែល​ជួយ​ក្នុង​ការបន្ត​ពូជ​របស់​ផ្កាល្ពៅ​ទាំងនោះ ។​

+វិធីសាស្ត្រ​មួយទៀត​គឺ​៖
– យើង​អាចយ​កកេស​លំអង​ពី​ផ្កា​ឈ្មោល ទៅ​ផ្ដិត​ឲ្យ​ជាប់​លើ​កេស​ផ្កា​ញី ដើម្បី​ជំនួយ​ក្នុងការ បន្ត​ពូជ​របស់​វា ។​
– បើ​យើង​មិន​អនុវត្ត​វិធី​ជួយ​បង្កាត់​បែបនេះ ផ្កាល្ពៅ​ញី​ខ្លះ​នឹង​រោយ​ស្វិត​ងាប់​ទៅវិញ​ព្រោះ​គ្មាន ការបង្ករ​កំណើត ៕