ខេត្តកំពង់ធំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកស៊ីណា បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទៅបុកជាមួយរថយន្តម៉ាកកាមរី ឆ្លាម ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យមនុស្សរបួសធ្ងន់០២នាក់ និងរបួសស្រាល០៤នាក់ បានកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤៦ និង១៤៧ ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ។អ្នកបើកបររថយន្តម៉ាកស៊ីណា ឈ្មោះ ទុយ សុផារត័្ន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់គ្រឿងសំអាង រស់នៅផ្ទះលេខ៦៨ ផ្លូវ១៨ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងអ្នករួមដំណើរចំនួន០២នាក់។


ចំណែករថយន្តម៉ាកកាមរី ឆ្លាម បើកបរដោយឈ្មោះម៉ែន សាលី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបើកបររថយន្តឈ្នួល រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងអ្នករួមដំណើរឈ្មោះចំនួន០២នាក់ ។
មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកស៊ីណា ពណ៌ស ស្លាកលេខភ្នំពេញ2AB.9327 ជិះគ្នា៣នាក់ តាមបណ្ដោយផ្លូវជាតិលេខ៦ បើកបរក្នុងទិសដៅពីជើង ទៅត្បូង ។ លុះទៅដល់ចំណុចកើតហេតុ បានបត់ឆ្វេងខ្វះការប្រុង ទៅបុករថយន្តម៉ាកកាមរី(ឆ្លាម) ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ2O.6719 ជិះគ្នា៣នាក់ដែរ បើកបរទឹសដៅពីត្បូងទៅជើង បណ្ដាលឲ្យមនុស្សរបួសធ្ងន់និងរបួសស្រាល៤នាក់ ។


អ្នករងរបួសធ្ងន់ស្រាល៤នាក់នោះ ខាងរថយន្តម៉ាកស៊ីណា រួមមាន៖ ១-ឈ្មោះផេង យ៉ាសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអាជីវករ រស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ (របួសស្រាល)។
២-ឈ្មោះធី សុធា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសស្រាល) និងរថយន្តម៉ាកកាមរីឆ្លាម រួមមាន៖ ១-ឈ្មោះសូ.សុវណ្ណនី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិទី១ សង្កាត់កំពង់ធំ ខេត្តកំពង់ធំ (របួសធ្ងន់)។ ២-ឈ្មោះចិន.ស្រីស ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិបាក់ក្រោម ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ (របួសស្រាល)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែង រួចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបររថយន្តម៉ាកស៊ីណា ឈ្មោះទុយ សុផារត័្ន បើកបររថយន្តបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន និងបាន ដើម្បីសាកសួរ ៕