ភ្នំពេញ៖ ទោះបីជាប្រាក់ខែមន្ត្រីរាជការឡើងដល់ណា ក៏រាជរដ្ឋាភិបាលមិនយកពន្ឋដែរ ដូចជាប្រាក់ខែ គ្រូបង្រៀនដែលឡើងពី ១លាន២សែន ទៅ ១លាន៣សែនរៀល គឺអត់យកពន្ឋទេ ខណៈក្រសួងសេដ្ឋកិច្ច នឹងប្រកាសក្នុងច្បាប់ ហិរញ្ញវត្ថុជាផ្លូវការ នេះជាការអះអាងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

ក្នុងឱកាសជួបសំណេះសំណាល ជាមួយកូនក្មួយនិស្សិតខ្មែរ ដែលកំពុងសិក្សា នៅក្នុងប្រទេសហុងគ្រី (Hungary) ជាច្រើនរូប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ក្មួយៗ ដែលបានមកបន្តការសិក្សា នៅក្នុងប្រទេសដែលមានការរីកចម្រើន ដូចជាប្រទេសហុងគ្រីនេះជាដើម។

តាមការសាកសួរពី សម្តេចតេជោ គឺមាននិស្សិតយើងមកពី ខេត្តមួយចំនួនដូចជា: ស្វាយរៀង, បាត់ដំបង, កណ្តាល, រតនគិរី, បន្ទាយមានជ័យ, ភ្នំពេញ និង តាកែវ។ និស្សិតមួយចំនួនក្រោយពីចប់ ការសិក្សាហើយក៏មានការងារ ធ្វើជាមួយក្រុមហ៊ុនផ្សេងៗនៅទីនេះតែម្តង។ ភាគច្រើននិស្សិតដែល មករៀននៅទីនេះគឺមានកម្រិត បរិញ្ញាប័ត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ។

សម្តេចតេជោ ក៏បានគាំទ្រ និងលើកទឹកចិត្តដល់និស្សិតខ្មែរ អោយខិតខំរៀនសូត្រ គោរពច្បាប់ប្រទេសគេ ហើយបន្តសិក្សាអោយបានជ្រៅជ្រះ ប្រសិនបើជួបការលំបាក លើបញ្ហាអ្វីមួយក្នុងពេលសិក្សា គឺរាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ ដោះស្រាយជូនកូនក្មួយនិស្សិតគ្រប់ៗគ្នា ដូចជាចំណុចមួយដែលនិស្សិតស្រីម្នាក់ បានលើកឡើងគឺប្រសិនបើសិក្សា នៅក្រៅប្ររទេសហើយអស់បួកហើយ ហើយក្នុងកិច្ចសន្យា បើរៀនចប់ហើយត្រូវតែវិលត្រឡប់ ទៅកាន់ប្រទេសវិញ។សម្តេចតេជោនឹងដោះស្រាយ ជូនមិនអោយកូនក្មួយនិស្សិត ពិបាកទេក្នុងការសិក្សា បើកូនក្មួយត្រូវបន្តការសិក្សា យកថ្នាក់ខ្ពស់ថែមទៀតគឺមិនចាំបាច់ វិលទៅប្រទេសវិញឡើយ គឺអាចនៅបន្តការសិក្សាបាន បើមានអាហារូបករណ៍សិក្សាបន្ត។

សម្តេចតេជោ បានជម្រាបកូនក្មួយអំពីស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ចដែលកំពុងជំរុញ ដល់ការរីកលូតលាស់នៃប្រទេសជាតិ។ ទន្ទឹមនឹងនេះ ចំណូលពន្ឋក៏មានការកើនឡើង គួរជាទីមោទនៈផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់កូនក្មួយក៏ដូចជា មន្រ្តីរាជការថា «ចំពោះប្រាក់បៀរវត្សន៍អប្បបរិមាទោះបីឡើងដល់ណា ក៏រដ្ឋាភិបាលអត់យកពន្ឋដែរ ដូចជាប្រាក់ខែគ្រូបង្រៀនដែលឡើងពី ១លាន២សែន ទៅ ១លាន៣សែន គឺអត់យកពន្ឋទេ។ ក្រសួងសេដ្ឋកិច្ច នឹងប្រកាសក្នុងច្បាប់ហិរញ្ញវត្ថុជាផ្លូវការ» ។

សម្តេចតេជោ បានលើកបញ្ជាក់សារជាថ្មី ដល់កូនក្មួយក៏ដូចជាពលរដ្ឋ ជាពិសេសកសិករអោយបានជ្រាបថា ល្គឹកណា គណបក្សប្រជាជនកម្ពុជា នៅតែឈ្នះឆ្នោត ហើយ សម្តេចតេជោ នៅតែបន្តដឹកនាំប្រទេសជាតិ គឺ១)រាជរដ្ឋាភិបាលមិនយកពន្ឋ លើដីស្រែចំការ របស់បងប្អូនប្រជាកសិករឡើយ។ ២)បៀវត្សអប្បបរិមា ទោះបីឡើងដល់ណាក៏អត់ជាប់ពន្ឋដែរ៕