ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃបានឲ្យដឹងថារយៈពេលជិត២ឆ្នាំកន្លងមកនេះ សមត្ថកិច្ចបានចាប់ខ្លួនអ្នកពាក់ព័ន្ធ នឹងបទ ល្មើសគ្រឿងញៀនបានប្រមាណជិត១ម៉ឺននាក់។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

សម្តេច ក្រឡាហោមសខេងបានថ្លែងក្នុងពិធីបុណ្យ អ៊ុទូក បណ្តែតប្រទីបនៅខេត្តបាត់ដំបងកាលពីរសៀល ថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៩បានអះអាងថាបញ្ហាដែល ត្រូវយកចិត្តទុកដាក់បន្ថែមទៀតគឺការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។សម្តេចបញ្ជាក់ថា៖«ដែលបញ្ហានេះបានធ្វើច្រើន ដោយបានបើកយុទ្ធនាការបង្ក្រា បជនល្មើសនិងបង្កក់ទ្រព្យសម្បត្តិអុ្នកដែលប្រព្រឹត្តិបទល្មើសគ្រឿង និងបានធ្វើការឃាត់ ខ្លួនអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនជាបន្តបន្ទាប់ប្រមាណជិត១ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលជិត២ ឆ្នាំនេះ»។

សម្តេចក៏បានលើកឡើងថា បញ្ហាគ្រឿងនេះយើងឃើញថាមាន សញ្ញាធ្វើចរាចរណ៍ គ្រឿងញៀនមកដល់ទីជនបទ មួយចំនួន។ អីញ្ចឹងហើយសុំបងប្អូនប្រជា ពលរដ្ឋមេត្តាចូលរួ មជាមួយសមត្ថកិច្ច ព្រោះថាសមត្ថកិច្ចមិនអាចគ្រប់គ្រងបាន គាំទ្រប្រសិនបើគ្មានបើគ្មាន ការគាំទ្រនិងចូលរូមពីប្រជាពលរដ្ឋ។

សម្តេចបានបន្តថាក្នុងនាមប្រធានការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងបានឯកភាពគ្នាដាក់ចេញពាក្យស្លោកថា«៣កុំ និង១រាយ ការណ៍»។
សម្តេចបានពន្យល់យ៉ាងដូច្នេះថា៖កុំទី១. កុំជួញដូរគ្រឿងញៀន កុំចែកចាយ កុំធ្វើខ្នង បង្អែក កុំឃុំឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ បើនិយាយឲ្យខ្លីគឺកុំរកស៊ីគ្រឿងញៀន កុំឃុប ឃិតរកស៊ីគ្រឿងញៀន ហើយកុំប្រើប្រាស់គ្រឿងញៀន។ កុំទី២. កុំអន្តរាគមន៍ (បើអ្នករកស៊ី គ្រឿងជាបងប្អូន សាច់ញាត្តិ មត្តិភក្រ មិនដូវអន្តរាគមន៍ទេ គឺត្រូវទុកសមត្ថកិច្ច ចាត់ការតាម ច្បាប់ជាធរមា ព្រោះថាបើធ្វើបែបនេះ និងធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តនៃការយុទ្ធនា ការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងប៉ះពាល់យុទ្ធត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កុំទី៣.កុំប៉ះពាល់ មានន័យថាទាំងសមត្ថកិច្ចក្តី តុលាការក្តី មិនត្រូវបន្ធូរបន្ថយ ឬលើកលែងនោះទេ ។ ចំណែក១រាយការណ៍វិញ គឺត្រូវរាយការណ៍ទៅសមត្ថ កិច្ចអំពីកន្លែង លាក់ទុកគ្រឿងញៀន កន្លែងកែច្នែផលិតគ្រឿងញៀន…។

សម្តេចក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចធ្វើការបោះពុម្ភផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ពីពាក្យស្លោកខាងលើកឲ្យបានល្អដើម្បីរួមគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀន និងដើម្បីសុវ ត្ថិភាពសង្គម សុខភាពទាំងអស់គ្នា។ ជាមួយគ្នានោះដែរសម្តេច ស ខេងក៏បានលើកឡើងពីបញ្ហាគ្រោះថ្នាក់ចរា ចរណ៍ឲ្យដឹង ថាបញ្ហាចរាចរណ៍កត្តាដោយអ្នកប្រើប្រាស់ផ្លូវ ដូច្នេះអ្វីដែលកើតគ្រោះថ្នាក់ នោះដោយកត្តាមនុស្សភាគច្រើន៕